ក្មេងស្រីអាយុក្រោម ១៨ឆ្នាំ ដែលត្រូវបានបុគ្គលម្នាក់ជាមន្ត្រីរាជការ ចាប់រំលោភនៅខេត្តតាកែវ កំពុងដេកត្រាំជំងឺ និងកំពុងតែអង្គុយរង់ចាំភាពយុត្តិធម៌ ដោយគ្មានសង្ឃឹមបន្តិចឡើយ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, January 9, 2025

ក្មេងស្រីអាយុក្រោម ១៨ឆ្នាំ ដែលត្រូវបានបុគ្គលម្នាក់ជាមន្ត្រីរាជការ ចាប់រំលោភនៅខេត្តតាកែវ កំពុងដេកត្រាំជំងឺ និងកំពុងតែអង្គុយរង់ចាំភាពយុត្តិធម៌ ដោយគ្មានសង្ឃឹមបន្តិចឡើយ

(ខេត្តតាកែវ) ៖ ករណីចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រីអាយុក្រោម ១៨ឆ្នាំ នៅក្រុងដូនកែវ ខេត្តតាកែវ ដែលបង្កដោយបុគ្គលមន្ត្រីរាជការម្នាក់ ឈ្មោះ កង វិជ្ជាវុឌ្ឍិ កាលពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ក្មេងស្រីដែលជាជនរងគ្រោះគឺកំពុងតែបន្តដេកត្រាំជំងឺ និងកំពុងតែអង្គុយរង់ចាំភាពយុត្តិធម៌ទាំងគ្មានសង្ឃឹមបន្តិចសោះឡើយ ។

ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានលើកឡើងថា ករណីបុគ្គលដែលជាមន្ត្រីរាជការមានអំណាចទឹកលុយ ប្រព្រឹត្តអំពើថោកទាប ចាប់រំលោភកូនស្រីរបស់គាត់ តុលាការខេត្តតាកែវ ហាក់ធ្វើប្រងើយកន្តើយខ្លាំងណាស់ ខណៈជនបង្កកំពុងតែរស់នៅក្រៅសំណាញ់ច្បាប់ និងមានសេរីភាព ដើរហើរសើចសប្បាយ ដោយមិនខ្វល់ខ្វាយចំពោះផ្លូវច្បាប់ ។

ទោះយ៉ាងណា កន្លងមកខាងសារព័ត៌មានយើងសង្កេតឃើញថា តុលាការខេត្តតាកែវ ធ្វើការសកម្ម និងម៉ត់ចត់ខ្លាំងណាស់ ក្នុងការចាប់ក្នុងការចង ក្នុងការឃុំឃាំងខ្លួនជនដែលល្មើសច្បាប់ ។ តែផ្ទុយខុសតែរឿងក្តីណាដែលពាក់ព័ន្ធទៅនឹងបុគ្គលមានលុយអំណាច ដូចជារឿងក្តីព្រហ្មទណ្ឌវ៉ៃប៉ុនប៉ងសម្លាប់នៅស្រុកបាទី បង្កដោយឧកញ៉ា គង់ ចាន់ដេត និងរឿងក្តីចាប់ក្មេងស្រីរំលោភ នៅក្រុងដូចកែវ គឺពុំមានការចាប់ឃុំខ្លួននោះ ។

ស្រ្តីជាម្តាយ សំណូមពរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី មេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ជូនគ្រួសារគាត់ដោយក្តីអនុគ្រោះផង ៕







Post Bottom Ad

Ads Sidebar

Pages