ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគាស់ទូកុងតឺន័រ តាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ ។
ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖ ទី១-ឈ្មោះ និមល ចាន់មករា អាយុ ២៥ឆ្នាំ មុខរបរជាអ្នកបេីករថយន្ដដឹកទំនិញ ស្នាក់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទី២-ឈ្មោះ ង៉ែត ចិត្រា អាយុ ២៨ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅផ្ទះជួលលេខ១២ បន្ទប់B២០ ផ្លូវ៧ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ទី៣-ឈ្មោះ ឃឹម សុខន អាយុ ៣៩ឆ្នាំ មុខរបរអ្នកបេីករថយន្ដធំ ស្នាក់នៅភូមិកណ្ដាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកកំពង់ស្ពឺ និងទី៤-ឈ្មោះ អឿ មករា អាយុ ៣៩ឆ្នាំ មុខរបរអ្នកបេីករថយន្ដធំ ស្នាក់នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យខាងលើ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូរកុងតឺន័រ) និងប្រើប្រាស់សារធាតុញៀន ។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី ៕