កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, November 23, 2024

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។

ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី​ នៅ​ត្រង់ចំណុចស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច​ សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​,​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ជនដៃដល់ឈ្មោះ សាន​ សៅ​​ អាយុ៣០ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម​ ពាក់ព័ន្ធករណីឃាតកម្ម​បណ្តាល​ឲ្យ​ស្រី្តម្នាក់មិន​ស្គាល់អត្តសញ្ញាណ អាយុប្រហែល​៥០ឆ្នាំ​ ស្លាប់កាលពីថ្ងៃទី២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅចំណុចក្រោយ​របង​រោងចក្រ​ ស្កូន​ស៊ូ​ ស្ថិតនៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម។

បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕








Post Bottom Ad

Ads Sidebar

Pages