រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពត មានភ្ញៀវទេសចរទៅលេងកម្សាន្តជាង ១៣ម៉ឺននាក់ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 19, 2024

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកំពត មានភ្ញៀវទេសចរទៅលេងកម្សាន្តជាង ១៣ម៉ឺននាក់

កំពត៖ ថ្ងៃឈប់សម្រាកក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៤ ខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលទៅសម្រាកកម្សាន្ត និងស្នាក់នៅប្រមាណជាង ១៣ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា រយៈពេល៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត មានចំនួន ១៣៤.៦២២នាក់ មានការកើនឡើង ៥៩.៨២% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ១៣២.៤១៦នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២.២០៦នាក់។ ចំពោះស្ថានភាពទូទៅ នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាទេសចរណ៍ និងសេវាស្នាក់នៅក្នុងខេត្ត មានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

លោកប្រធានមន្ទីរ បានបន្តទៀតថា ចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱកាសនៃពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃកន្លងមកនេះ ក៏មិនមានការតម្លើងថ្លៃណាមួយដែលមិនសមរម្យនោះទេ ហើយកន្លែងស្នាក់នៅមួយចំនួនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬរមណីយដ្ឋានមួយចំនួន ក៏មានការបញ្ចុះតម្លៃថែមទៀតផង។ ចំណែកការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំងខេត្ត មានស្ថានភាពល្អប្រសើរ ដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ការសន្និដ្ឋានជារួម ស្ថានភាពទូទៅ ដំណើរការមានភាពល្អ ដោយយោងតាមការណែនាំ និងប្រសាសន៍ផ្ដាំផ្ញើរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រតិបត្តិករទេសចរណ៍ មកពីគ្រប់ទីកន្លែង នៃខេត្តកំពត កាលពីថ្ងៃទី៧ ខែវិច្ឆិកា ដែលធ្វើឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់មានការយល់ដឹង ចាប់អារម្មណ៍ និងយកចិត្តទុកដាក់អនុវត្តតាម ដោយបម្រើភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ និងភាពស្មោះត្រង់ នាឱកាសបុណ្យអុំទូកឆ្នាំ២០២៤៕



















Post Bottom Ad

Ads Sidebar

Pages