បង្ក្រាបបានសាច់ជ្រូកបង្កកខូចគុណភាពជាង ១តោន នៅខេត្តពោធិ៍សាត់ ត្រូវបានដុតកម្ទេចចោល - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, August 20, 2024

បង្ក្រាបបានសាច់ជ្រូកបង្កកខូចគុណភាពជាង ១តោន នៅខេត្តពោធិ៍សាត់ ត្រូវបានដុតកម្ទេចចោល

(ពោធិ៍សាត់) ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយបសុពេទ្យខេត្ត ដោយបានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បាននាំយកផលិតផលសាច់ជ្រូកបង្កក ខូចគុណភាពចំនួន ២០កេះ លើ១០មុខ ស្មើនឹង ១,៣១៥គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្ក្រាបបាននៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រតិបត្តិការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅទីតាំងដីស្រែមួយកន្លែង ក្បែរវត្តបឹងគល់ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីបានបំពេញនីតិវិធី និងបង់ផាកពិន័យ ចំពោះបុគ្គលជាអ្នកដឹកជញ្ជូននោះរួចរាល់ ។

សូមបញ្ជាក់ថា សាច់ជ្រូកបង្កកខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកក្រគរ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

សាច់ជ្រូកបង្កកដែលកម្លាំងសមត្ថកិច្ចដកហូត មានដូចជា ឆ្អឹងជំនីជ្រូក ចំនួន ២៧៤គីឡូក្រាម, ក្រលៀនជ្រូក ចំនួន ៦០គីឡូក្រាម, ជើងជ្រូក ចំនួន ៧២គីឡូក្រាម, ក្រពះជ្រូក ចំនួន ៤៤៤គីឡូក្រាម, អណ្ដាតជ្រូក ចំនួន ១២៤គីឡូក្រាម, ពោះ-ច្រមុះជ្រូក ចំនួន ៦២គីឡូក្រាម, បេះដូង និងខួរជ្រូក ចំនួន ៧៦គីឡូក្រាម, ត្រចៀក-ក្រពះជ្រូក ចំនួន ៦៨គីឡូក្រាម, បេះដូងជ្រូក ចំនួន ៦៩គីឡូក្រាម, ក្រចកជ្រូក ចំនួន ៦៦គីឡូក្រាម ។

ទន្ទឹមនេះ សមត្ថកិច្ចជំនាញ ក៏បានឃាត់ខ្លួនអ្នកបើកបរម្នាក់ ជាមួយនឹងរថយន្ត ម៉ាក Hyundai Starex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8156 បើកបរដោយឈ្មោះ អ៊ុយ ច័ន្ទរ៉ា (អ្នករត់តាក់ស៊ី) ក្នុងទិសដៅពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ ដោយពុំមានឯកសារបញ្ជាក់ច្បាស់លាស់ ។

ក្រោយឃាត់បាន ប្រគល់កិច្ចការងារដល់មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ដើម្បីចាត់ការបន្តតាមនីតិវិធី ៕








Post Bottom Ad

Ads Sidebar

Pages