(ព្រះសីហនុ) ៖ យោងតាមសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យបានហើយ ចំពោះករណីប្រទះឃើញសពបុរសជនជាតិចិនម្នាក់ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់ ។
ក្នុងករណីប្រទះឃើញសពបុរសជនជាតិចិនម្នាក់ ត្រង់ចំណុចស្ពានឆេះ ក្រោយក្រុមហ៊ុន «រ៉ូយ៉ាល់យ៉ុងលិ» សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង ០៩ ៖ ១៥ នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។
យោងតាមរាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា ជុំវិញករណីខាងលើនេះសង្ស័យថា ជាករណីសម្លាប់ ដែលជនរងគ្រោះបានបាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្ដដា វេលាម៉ោង ០១ រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។
ក្រោយមានហេតុការណ៍នេះ សាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងកាលពីព្រឹកថ្ងៃទី១ ខែសីហា រួចហើយសមត្ថកិច្ចចេញអន្តរាគមន៍ជួយស្វែងរកជនរងគ្រោះ និងធ្វើការស្រាវជ្រាវភ្លាមៗ រហូតព្រឹកថ្ងៃទី២ វេលាម៉ោង ០៩ ព្រឹក ទើបសមត្ថកិច្ចប្រទះឃើញសពជនរងគ្រោះនៅក្បែរថ្លុកទឹក ត្រង់ចំណុចក្បែរស្ពានឆេះ ៕
Friday, August 2, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ រួចយកសពទៅចោលក្បែរថ្លុកទឹក ត្រង់ចំណុចក្បែរស្ពានឆេះ នៅក្រុងព្រះសីហនុ
ករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ រួចយកសពទៅចោលក្បែរថ្លុកទឹក ត្រង់ចំណុចក្បែរស្ពានឆេះ នៅក្រុងព្រះសីហនុ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!