ឯកឧត្តម ស សុខា ដាស់តឿនឱ្យពលរដ្ឋដកខ្លួនចេញជាបន្ទាន់ពីក្រុមជ្រុលនិយម បើមិនដូច្នេះទេនឹងត្រូវចាប់ខ្លួន - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, August 16, 2024

ឯកឧត្តម ស សុខា ដាស់តឿនឱ្យពលរដ្ឋដកខ្លួនចេញជាបន្ទាន់ពីក្រុមជ្រុលនិយម បើមិនដូច្នេះទេនឹងត្រូវចាប់ខ្លួន

(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវ និងធ្វើការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាថ្មីម្តងទៀត ឲ្យដកខ្លួនចេញជាបន្ទាន់ពីក្រុមពួកជ្រុលនិយមដែលកំពុងធ្វើការញុះញង់ឲ្យមានការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយបើនៅតែរឹងទទឹង ចូលដៃចូលជើងជាមួយពួកអគតិទំាងនោះទៀត កងកម្លាំងនគរបាលនឹងចាត់វិធានការតាមច្បាប់ជាក់ជាមិនខាននោះឡើយ។

តាមរយៈផេកហ្វេសបុកផ្ទាល់នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា «សារបញ្ជាក់ជូនជនរួមជាតិ! ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយក្នុងនោះ ក៏មានអ្នកយកសារសំឡេងខ្ញុំទៅបម្លែង និងផ្សព្វផ្សាយខុសពីការពិតថា ខ្ញុំជាអ្នកគាំទ្រទង្វើប្រាសចាកពីច្បាប់របស់ពួកគេ។ នេះជាអំពើទុច្ចរិតថ្មីមួយទៀត ដែលពួកគេបន្តប្រព្រឹត្តដោយមិនអៀនខ្មាស់ និងដោយគ្មានគិតពីសេចក្ដីសុខ របស់ប្រជាជនជាង ១៧លាននាក់នៅមាតុប្រទេស»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ទន្ទឹមនឹងច្រានចោលព័ត៌មានក្លែងក្លាយដូចបានបញ្ជាក់មកនេះ ឯកឧត្តមក៏សូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច ដែលកំពុងងប់ជ្រុលខ្លួនលុះដោយមនោគមវិជ្ជាបំផ្លាញជាតិ សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ ពីក្រុមអគតិមួយក្ដាប់តូច ដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស ដែលទីបំផុតគឺបងប្អូនទៅវិញទេ ដែលជាអ្នកប្រឈមនឹងចំណាត់ការច្បាប់ ប្រសិនបើជ្រុលខ្លួនប្រព្រឹត្តតាមការបំពងសំឡេងរបស់ជនទាំងនោះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ទៀតថា«ខ្ញុំ សូមបញ្ជាក់ថាជូនថា ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រួមទាំងរូបខ្ញុំ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ!»៕


Post Bottom Ad

Ads Sidebar

Pages