អភិបាលខេត្តតាកែវ រម្លឹកដល់មន្រ្តីទាំងអស់ត្រូវមានស្មារតីខ្ពស់ លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, August 15, 2024

អភិបាលខេត្តតាកែវ រម្លឹកដល់មន្រ្តីទាំងអស់ត្រូវមានស្មារតីខ្ពស់ លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់

(តាកែវ) ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍​ជនបទខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីរាជការទាំងអស់ត្រូវមានស្មារតីខ្ពស់ និងមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានក្រុមអគតិ និងយុវជនមួយចំនួនតូចនៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំង និងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថា បានធ្វើអោយបាត់ទឹកដីទៅប្រទេសជិតខាង ហើយបើទោះបី​ជារាជរដ្ឋាភិបាល និងអតីតៈនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានចេញមកធ្វើការពន្យល់​យ៉ាង​ណាក៏​ដោយ ក៏​ពួកគេនៅតែមិនស្ដាប់ និងបន្តញុះញង់​អោយមន្រ្តីរាជការ និងប្រជាពលរដ្ឋ​ក្នុងស្រុកនាំគ្នាក្រោកឡើងធ្វើ​បាតុកម្ម​ក្នុងគោល​បំណង​ផ្ដួល​រំលំរាជរដ្ឋាភិបាល ដូច្នោះមន្រ្តីរាជការ​របស់យើងត្រូវមានស្មារតីខ្ពស់ និងមិនត្រូវចាញ់ឧបាយកលរបស់ក្រុមអគតិមួយចំនួនតូចនោះទេ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ​អាជ្ញាធខេត្តក៏​បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ ​អោយរក្សាភាព​ស្ងប់ស្ងាត់ និងកុំអោយមានការប្រមូលផ្ដុំគ្នាខុសច្បាប់ ហើយក្នុងនាម​អាជ្ញាធដែលទទួលខុសត្រូវលើសន្តិសុខសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បាន​បញ្ជាទៅរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ​តាមដានទប់ស្កាត់មិន​អោយមានការប្រមូលផ្ដុំ​ខុសច្បាប់នោះទេ។ បើមានករណីប្រមូលផ្ដុំខុសច្បាប់យើង និងអនុវត្តន៍ទៅតាមច្បាប់​ដោយធ្វើការបង្រ្កាបតែម្ដង៕











Post Bottom Ad

Ads Sidebar

Pages