ក្មេងទំនើង ៦នាក់ទៀត ត្រូវបានអាវុធហត្ថឃាត់ខ្លួន ក្រោយបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, August 2, 2024

ក្មេងទំនើង ៦នាក់ទៀត ត្រូវបានអាវុធហត្ថឃាត់ខ្លួន ក្រោយបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ

ក្រុមក្មេងទំនើង ចំនួន ០៦ នាក់ ជិះម៉ូតូ ០៤ គ្រឿង ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ក៏បបួលគ្នាទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់ឃើញស្ងាត់ល្អ ក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះឃាត់សួរនាំ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃមុខបន្តទៀត ។

​ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ បានធ្វើឡើង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ ។

ក្រុមក្មេងទំនើងទាំង ០៦ នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ០៣ នាក់ មកពីខេត្តកំពង់ចាម និង ០៣ នាក់ទៀត ជាអ្នកមកពីខេត្តព្រៃវែង ។

យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ០៣ ខែ ចំពោះការប្រព្រឹត្តលើកទី១ និង ០៦ ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២ បន្តទៀត ៕




Post Bottom Ad

Ads Sidebar

Pages