ចាប់ខ្លួនជនជាតិថៃ ៣នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ប្រភេទមេតំហ្វេតាមីន WY ៣៨០០គ្រាប់ នៅខេត្តបន្ទាយមានជ័យ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, July 19, 2024

ចាប់ខ្លួនជនជាតិថៃ ៣នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ប្រភេទមេតំហ្វេតាមីន WY ៣៨០០គ្រាប់ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន ធ្វើការបង្ហាញមុខជនសង្ស័យជនជាតិថៃ ០៣ នាក់ មុននឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន ប្រភេទ WY ចំនួន ៣.៨០០ គ្រប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

យោងតាមលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនារងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅវេលាម៉ោង ០៧ យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលកក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ (ជនជាតិថៃ) ។

ក្រោយសួរនាំ ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕







Post Bottom Ad

Ads Sidebar

Pages