ជាលទ្ធផល សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១៣៦ គ្រឿង, កាសស្តាប់ត្រចៀក ចំនួន ៣១០ គ្រឿង និងសម្បកប្រអប់កាសម៉ាក JBL ចំនួន ១២៨ ប្រអប់ និងទីតាំងទី២ ស្ថិតនៅបុរីវារីណា ផ្ទះលេខ៨៩ ផ្លូវ២០១១ ផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារសរុបរួមមាន៖ ឧបករណ៍បំពងសំឡេងម៉ាក JBL និង Marshall ចំនួន ១១៦ គ្រឿង, កាសស្តាប់ត្រចៀក ចំនួន ៣២ គ្រឿង និងស្ទីកគ័រម៉ាក JBL និង Marshall ចំនួន ៤៥៦ សន្លឹក ។
ក្រោយពីការឆែកឆេរ សមត្ថកិច្ចបានដកហូតឧបករណ៍បំពងសំឡេងទាំងអស់ ចំនួន ៥៩៤ គ្រឿង និងសម្ភារមួយចំនួនយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាំខ្លួនម្ចាស់ទីតាំងទាំង ០២ ខាងលើ យកទៅសាកសួរបំភ្លឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី ៕