អ្នកយាមបុរី បើកដៃឱ្យចោរចូលគាស់ផ្ទះពលរដ្ឋ លួចយកទ្រព្យសម្បត្តិ​ជាច្រើនលើក - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, July 4, 2024

អ្នកយាមបុរី បើកដៃឱ្យចោរចូលគាស់ផ្ទះពលរដ្ឋ លួចយកទ្រព្យសម្បត្តិ​ជាច្រើនលើក

(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ច បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់ ជាបន្តបន្ទាប់ ក្នុងចំណោមបក្ខពួក ១២ នាក់ បន្ទាប់ពីបានធ្វើសកម្មភាព ចូលទៅលួចគាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែង ក្នុងបុរីមួយកន្លែង ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនបានទី១ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ ៣៤ ឆ្នាំ ព្រមទាំងបានដកហូតវត្ថុតាង ខ្សែ​ភ្លើង​កាត់​កង់ៗ​ ចំនួន​ ០២​ វ៉ាឡូ​, ម៉ូទ័រ​ស្វាន​ ០១ គ្រឿង​, រណាអារដែក​ ០១ ដើម​, ដង្កាប់​ ០២ ដើម​, ម៉ាលេត​ ០១, ពិល​ ០១, កាំបិត​តាំងតោ​ ០១​ និងជំពាម​កៅស៊ូ​ ចំនួន​ ០១ និងគ្រាប់​កង់​សម្រាប់​បាញ់​ ចំនួន​ ០១ ស្បោង​ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលគាស់ផ្ទះជនរងគ្រោះពិតប្រាកដមែន ដោយសារមានការសហការពីសន្តិសុខបុរី ជាអ្នកផ្តល់ព័ត៌មាន និងចាំមើលផ្លូវឱ្យ ។ ភ្លាមៗ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ កែវ សុខវ៉េត ភេទប្រុស អាយុ ៤៣ ឆ្នាំ ដែលជាសន្តិសុខបុរីខាងលើ បន្តទៀត ។

នៅចំពោះមុខសម្ថកិច្ច ជនសង្ស័យឈ្មោះ សុខ ចិន្តា បានឱ្យដឹងថា ខ្លួនមានបក្ខពួក ១២ នាក់ (ប្រុស ០៨នាក់ និងស្រី ០៤នាក់) បានដើរធ្វើសកម្មភាពលួចគាស់ផ្ទះនៅតាមបុរី លួចយកទ្រព្យសម្បត្តិ បានមួយចំនួន ដូចជាខ្សែភ្លើង សម្ភារៈបន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង ។ល។ ចំពោះទីតាំងបុរីខាងលើនេះ ខ្លួនធ្លាប់លួចបានសម្រេច ០៧ លើក មកហើយ ដោយមានសន្តិសុខយាមបុរីខាងលើ ជាអ្នកបោះដៃ និងចាំមើលផ្លូវឱ្យ ។

តាមចម្លើយជនសង្ស័យ កែវ សុខវ៉េត ក៏បានឱ្យដឹងដែរថា ខ្លួនជាសន្តិសុខយាមវេនយប់ ក្នុងបុរីខាងលើ ហើយខ្លួនបានស្គាល់បុរសឈ្មោះ សុខ ចិន្តា រយៈពេល ០៧ ខែ មកហើយ ហើយពិតជាបានចាំមើលផ្លូវឱ្យបុរសម្នាក់នោះ ចូលធ្វើសកម្មភាព លួចគាស់ផ្ទះលួចយកសម្ភារមួយចំនួន នៅក្នុងបុរីដែលខ្លួនធ្វើការ ចំនួន ០៧ លើក ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២ នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត ៕



Post Bottom Ad

Ads Sidebar

Pages