រថយន្តស៊េរីទំនើប ២គ្រឿង ប៉ះគ្នាបណ្ដាលរងការខូចខាត នៅខណ្ឌសែនសុខ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, July 8, 2024

រថយន្តស៊េរីទំនើប ២គ្រឿង ប៉ះគ្នាបណ្ដាលរងការខូចខាត នៅខណ្ឌសែនសុខ

(ភ្នំពេញ) ៖ រថយន្ត ០២ គ្រឿង បានរងការខូចខាតទាំងសងខាង ក្នុងករណីបើករថយន្តបុកគ្នា នៅផ្លូវបំបែកជាបួន ក្នុងទឹកដីខណ្ឌសែនសុខ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ ៖ ៣០ នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកតាកូមា ០១ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BD-1895 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៦៦ ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ផ្លូវបំបែកជាបួនកែងជាមួយផ្លូវ២០១១ ក៏មានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអាល់ហ្វាត ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា VTS.1819 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង មកបុកពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កខ្លួនឯង រងការខូចខាតខ្ទេចមួយកំណាត់មុខ ឯរថយន្តតាកូម៉ារងការខូចខាតខូចទ្វារ ចំនួន ០២ ចំហៀងខាងស្ដាំ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលជូនភាគីទាំងពីរ ដោយភាគីរថយន្តបង្ករ ព្រមចេញថ្លៃការខូចខាតដល់រថយន្តតាកូម៉ា ដើម្បីបញ្ចប់រឿង ៕






Post Bottom Ad

Ads Sidebar

Pages