(កំពង់ស្ពឺ) ៖ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆក់ តាយាយ និងចៅ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ដោយសារត្រូវអគ្គិសនីឆក់ពេលចូលបន្ទប់ទឹក នៅវេលម៉ោង ១ ៖ ៣០ នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ឆក់ចរន្តអគ្គិសនីនេះឈ្មោះ ឡៅ ណែន ភេទប្រុស អាយុ ៥១ ឆ្នាំ ត្រូវជាប្ដី ឈ្មោះ និន សុន ភេទស្រី អាយុ ៤៨ ឆ្នាំ ត្រូវជាប្រពន្ធ និងឈ្មោះ ណែម ខេម៉ា ភេទស្រី អាយុ ០៦ ខែ ត្រូវជាចៅ ។
ចំពោះមូលហេតុដំបូង យាយបានយកចៅស្រីទៅមុចទឹកនៅក្នុងបន្ទប់ទឹកដែលបិទបាំងដោយស័ង្គសី ។ ពេលលើកចៅទៅក្នុងបន្ទប់ទឹកក៏ប៉ះជាមួយស័ង្គសីដែលមានឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដួលទៅលើចានបង្គន់ស្លាប់ភ្លាមៗ គ្រានោះបុរសជាប្តី និងជាតា ដែលនៅក្បែរឃើញស្ថានភាពបែបនោះក៏ស្ទុះចូលទៅជួយ ក៏ត្រូវឆក់នឹងចរន្តអគ្គិនីដែលកំពុងឆ្លងលើស័ង្គសីដែលហ៊ុំព័ទ្ធពាសពេញបន្ទប់ទឹកដួលស្លាប់ភ្លាមៗ ។
ក្រោយកើតហេតុ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយអធិការដ្ឋាននគរបាលក្រុងច្បារមន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារមន បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវពិនិត្យ និងធ្វើកោលវិច័យលើសពជនរងគ្រោះទាំង ០៣ នាក់ ជាលទ្ធផល មូលហេតុដែលផ្តើមឱ្យមានការឆក់ប្តីប្រពន្ធ និងចៅនេះ គឺបណ្តាលមកពីការដាច់រលាត់នៃខ្សែភ្លើងចាស់ពិសេសដោយការកកិតខ្សែភ្លើងជាមួយស័ង្គសី ទើបបណ្តាលឱ្យសសៃខ្សែភ្លើងប៉ះផ្ទាល់ជាមួយស័ង្កសី ហើយចរន្តក៏បានឆ្លងពាសពេញនោះ កាលណាប៉ះលើស័ង្គសីក៏ឆក់តែម្តង ។
សូមបញ្ជាក់ថា ករណីដ៏រន្ធត់នេះ សមត្ថកិច្ចក៏បានផ្ញើសារទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍នេះ ពិសេសរាល់ការតខ្សែភ្លើង ត្រូវធ្វើយ៉ាងណាជៀសវាងកុំតប៉ះជាមួយស័ង្កសី ព្រោះវាងាយនឹងដាច់រលាត់ហើយបង្កជាគ្រោះថ្នាក់ជាយថាហេតុគ្រប់ពេល ៕
Saturday, July 6, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ពិតជារន្ធត់ណាស់! តាយាយ និងចៅ បានស្លាប់ភ្លាមៗ ដោយសារឆក់ចរន្តអគ្គិសនី ពេលចូលបន្ទប់ទឹក នៅក្រុងច្បារមន
ពិតជារន្ធត់ណាស់! តាយាយ និងចៅ បានស្លាប់ភ្លាមៗ ដោយសារឆក់ចរន្តអគ្គិសនី ពេលចូលបន្ទប់ទឹក នៅក្រុងច្បារមន
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!