ក្នុងប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ២២ ៖ ០០ នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដឹកនាំកម្លាំងឆ្មក់បង្ក្រាបជាក់ស្ដែង នៅទីតាំងល្បែងស៊ីសងនៅចំណុចអាគារទី១ បុរីកីឡា ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងបាននាំយកមនុស្សប្រុសស្រីទាំង ១០ នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕