(រតនគិរី) ៖ ទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងការយាល័យនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្ត ចុះបង្ក្រាប និងរឹបអូសបានសម្ភារៈមួយចំនួនផងដែរ ។
ការចុះបង្ក្រាបរបស់សមត្ថកិច្ច បានធ្វើឡើង កាលពីវេលាម៉ោង ០៩ ៖ ០០ នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងទីតាំងភូមិសាស្ត្រឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រីស្នងការ ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ ស៊ូ ហុង ហើយរឹបអូសបានសម្ភារៈមួយចំនួនផងដែរ បញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត ។
សម្ភារៈដែលរឹបអូសបាននោះ រួមមាន៖ ម៉ាស៊ីនភ្លើង ០១ គ្រឿង មានទុយោ និងសម្ភារៈជាច្រើនទៀត ដែលជាឧបករណ៍សម្រាប់បាញ់ញ៉ដើម្បីរុករករ៉ែត្បូង ។
សកម្មភាពនៃការរុករករ៉ែដោយខុសច្បាប់នោះ នៅក្នុងទឹកដីនៃស្រុកបរកែវ គឺមានច្រើនកន្លែងណាស់ ដែលសមត្ថកិច្ចចុះបង្ក្រាបហាក់ដូចជាវែកចក មុនពេលកម្លាំងបង្ក្រាបទៅដល់ ក៏រត់គេចខ្លួនអស់ដូចទទួលបានដំណឹងមុន ៕
Thursday, July 4, 2024
អាជ្ញាធរចុះបង្ក្រាបទីតាំងជីករករ៉ែត្បូងខុសច្បាប់មួយកន្លែង នៃស្រុកបរកែវ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!