សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ​ ៥នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, July 5, 2024

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ​ ៥នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន

(កំពង់ឆ្នាំង) ៖ ជនសង្ស័យ ០៥ នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាលពីវេលាម៉ោង ១២ ៖ ៣០ នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ រួមមាន៖

ទី១-ឈ្មោះ សំ អូន ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ទី២-ឈ្មោះ ឆៀង បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ទី៣-ឈ្មោះ វុទ្ធ ដេវីន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

ទី៤-ឈ្មោះ ក្រុង វ៉ាន់ឌី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

ទី៥-ឈ្មោះ ក្រុង ម៉ៃឌូ ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្នុងពេលដែលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងបានថ្នាំញៀន ចំនួន ០៥ កញ្ចប់ ទម្ងន់ ៥,៥៥ ក្រាម, ទូរសព្ទដៃ ០៣ គ្រឿង, ម៉ូតូ ០១ គ្រឿង និងជញ្ជីងថ្លឹង ០១ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕



Post Bottom Ad

Ads Sidebar

Pages