លោកឧបនាយករដ្ឋមន្ត្រី ស សុខា ប្រាប់និស្សិតនគរបាលជ័យលាភី កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, July 10, 2024

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ប្រាប់និស្សិតនគរបាលជ័យលាភី កុំប្រព្រឹត្តទង្វើដែលពលរដ្ឋមិនគាំទ្រ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំឭកដាស់តឿនដល់និស្សិតនគរបាលទាំងអស់ កុំប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាលមួយចំនួននៅតែបន្តប្រព្រឹត្តកំហុសដោយចេតនា រហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្ដេញចេញពីក្របខណ្ឌ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងដូចនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា និស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទីស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជា ពោលគឺ ត្រូវតែផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។ លោកបានផ្ដល់ការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្ដិលើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាពនៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានទាញចំណាប់អារម្មណ៍និស្សិតជ័យលាភី រួមទាំងនិស្សិតនគរបាលដែលកំពុងសិក្សា ត្រូវមានស្មារតីគោរពចំពោះការលះបង់របស់អ្នកមានគុណ គឺមាតា បិតា និងក្រុមគ្រួសារ ដែលតែងតែខិតខំគ្រប់បែបយ៉ាង ដើម្បីឱ្យពួកគេទទួលបានការសិក្សាតាំងពីតូចមក ទម្រាំមានឱកាសបានមកចូលរួមក្នុងពិធី និងឃើញដោយផ្ទាល់នូវជោគជ័យនៃការសិក្សាររបស់ពួកគេ ដែលពេលនេះ បានក្លាយជានគរបាលជាតិ និងត្រៀមចេញទៅបំពេញការងារបម្រើជាតិ និងប្រជាជន ដូចក្ដីប្រាថ្នា។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តយកចិត្តទុកដាក់កិច្ចការកំណែទម្រង់ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងបរិបទឌីជីថល ក្នុងនោះត្រូវត្រៀមលក្ខណៈពិនិត្យចំណុចល្អៗក្នុងសៀវភៅគោលនៃការបណ្ដុះបណ្ដាលនគរបាលសិង្ហបុរី វិភាគ និងវាយតម្លៃគុណភាពនៃការបណ្ដុះបណ្ដាលនិស្សិតរយៈពេល៤ឆ្នាំ ពង្រឹងគ្រូបន្តវេនភ្ជាប់ដោយការលើកទឹកចិត្ត និងត្រូវអញ្ជើញស្នងការនគរបាលរាជធានី ខេត្ត មកធ្វើបទឧទ្ទេសនាមអំពី បទពិសោធន៍ផ្ទាល់ដល់និស្សិតនគរបាល ផងដែរ៕















Post Bottom Ad

Ads Sidebar

Pages