ផ្ទះប្រជាពលរដ្ឋ ចំនួន ៩ខ្នង នៅក្នុងសង្កាត់ផ្សារឆ្នាំង រងការខូចខាតដោយសារបាក់ស្រុតដី - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, July 1, 2024

ផ្ទះប្រជាពលរដ្ឋ ចំនួន ៩ខ្នង នៅក្នុងសង្កាត់ផ្សារឆ្នាំង រងការខូចខាតដោយសារបាក់ស្រុតដី

(កំពង់ឆ្នាំង) ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០៩ ខ្នង នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងការខូចខាតយ៉ាងដំណំ ដោយសារការបាក់ស្រុតដី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។

មន្ត្រីអាជ្ញាធរ បានឱ្យដឹងថា ការបាក់ស្រុតដីនេះ ធ្វើឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ផ្សារឆ្នាំង គឺដោយសារតែរដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោកជាំធ្វើឱ្យដីជ្រាយ និងទើបតែចាក់ថ្មីផងនោះ ទើបបណ្តាលឱ្យបាក់ស្រុតតែម្តង ។ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

ក្រោយពេលកើតហេតុ នៅរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអំណោយក្រុមការងារ ចែកជូនប្រជាពលរដ្ឋ ចំនួន ១២ គ្រួសារ ដែលរងគ្រោះដោយផ្ទះស្រុតបាក់ដី នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ផងដែរ ៕













Post Bottom Ad

Ads Sidebar

Pages