ពិតជាសាហាវណាស់! ម្តាយមីង សម្លាប់ក្មួយស្រីខ្លួនឯង នៅស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែខឹងក្មួយស្រីនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Sunday, May 19, 2024

ពិតជាសាហាវណាស់! ម្តាយមីង សម្លាប់ក្មួយស្រីខ្លួនឯង នៅស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែខឹងក្មួយស្រីនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅ

(បាត់ដំបង) ៖ លោកវរសេនីយ៍ឯក សុខ សារិន អធិការនៃអធិការដ្ឋាននគរបាលស្រុកបវេល បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ១ ៖ ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុនមួយករណី ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ពៅ ដារី ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជាក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ ១៦ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលឱ្យត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

លោកអធិការនគរបាលស្រុកបវេល បានឱ្យដឹងទៀតថា ករណីឃាតកម្មនេះ បានកើតឡើងដោយសារតែស្រ្ដីជាម្ដាយមីង ខឹងនឹងជនរងគ្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក ។

លោកវរសេនីយ៍ឯក សុខ សារិន បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបវេល រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធីច្បាប់ ៕









Post Bottom Ad

Ads Sidebar

Pages