យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវបែកជាបួនក្នុងល្បឿនលឿន ត្រូវរថយន្តបុក បណ្តាលឱ្យស្លាប់ទាំង ២នាក់ នៅលើកំណាត់ផ្លូវ២០០៤ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, April 18, 2024

យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវបែកជាបួនក្នុងល្បឿនលឿន ត្រូវរថយន្តបុក បណ្តាលឱ្យស្លាប់ទាំង ២នាក់ នៅលើកំណាត់ផ្លូវ២០០៤

(ភ្នំពេញ) ៖ យុវជន ០២ នាក់ បានស្លាប់នៅហ្នឹងកន្លែង បន្ទាប់ពីជិះម៉ូតូឌុបគ្នាជួបគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាជាមួយរថយន្ត ០១ គ្រឿង ពេលឆ្លងផ្លូវបំបែកជាបួន កាលពីវេលាម៉ោង ០២ ៖ ៤៥ នាទីអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវបំបែកជាបួន ផ្លូវលេខ១០១៩ កែងផ្លូវ២០០៤ ក្នុងមូលដ្ឋាននៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញម៉ូតូ ០២ គ្រឿង ជិះប្រដេញគ្នាឆ្លងកាត់ផ្លូវ១០១៩ ពីជើងទៅត្បូង ក្នុងនោះមានម៉ូតូរបស់ជនរងគ្រោះ ០១ គ្រឿង ម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ដែលមានផ្លាកលេខ ភ្នំពេញ 1AV-3394 កំពុងជិះឌុបគ្នាក្នុងល្បឿនលឿណ ឆ្លងកាត់ស្តុបណតប៊្រីត ។ ខណៈម៉ូតូកំពុងលឿន គេស្រាប់តែឃើញរថយន្ត ០១ គ្រឿងទៀត ធ្វើដំណើរខ្វែងទិសគ្នាកំពុងលឿនដូចគ្នា ដោយរថយន្តមានម៉ាក NISSAN ALMERA ដែលមានផ្លាកលេខ ភ្នំពេញ 2BV-4371 ពណ៌ស បើកបរដោយនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវបំបែក ក៏បុកគ្នាពេញទំហឹងតែម្តង ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ម៉ូតូត្រូវបានខ្ទាតជាច្រើនម៉ែត្រ រំលងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យកមនុស្សស្លាប់ទាំង២នាក់ភ្លាមៗ។ ចំណែករថយន្តត្រូវបានរេចង្កូតឡើងខឿនសួនច្បារក្បែររបងសាលាណតប៊្រីត កល់កង់ខាងក្រោយខាងស្តាំ បែកកញ្ចក់មុខ និងផ្ទុះពោងការពារសុវត្ថិភាព ។

ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ខណៈសពយុវជនទាំង ០២ នាក់ ត្រូវបានក្រុមគ្រួសារមកទទួល ។ យានយន្តទាំង ០២ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕










Post Bottom Ad

Ads Sidebar

Pages