ចាប់មិនចេះអស់សោះ! ប្រហិតសាច់ត្រីប្រាកិន ចំនួន ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, March 5, 2024

ចាប់មិនចេះអស់សោះ! ប្រហិតសាច់ត្រីប្រាកិន ចំនួន ២តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល

(ភ្នំពេញ) ៖ យោងតាមការឱ្យដឹងពីមន្រ្តីស៊ើបអង្កេត នៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយមន្រ្តីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែង លើប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថា បាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។

ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យឃើញថា ផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើម នៃផលិតផលឡើយ ។

ផ្អែកតាមលទ្ធផល នៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផលប្រហិតត្រីប្រាកិនចំនួន ២ ០០០ គីឡូក្រាម (ឬ២តោន) នេះ នៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ៕










Post Bottom Ad

Ads Sidebar

Pages