(បាត់ដំបង) ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប ខេត្តបាត់ដំបង សហការជាមួយមន្រ្តីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្រ្តីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង ពិនិត្យរួចឃើញថាសាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ ។
បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថាមិនមានលក្ខណៈសមស្រប មន្រ្តីជំនាញសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្រ្តីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី ។
ការដុតកម្ទេចនេះ ស្ថិតក្រោមការសម្របសម្រួលពី លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីមន្រ្តីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ ៕
Sunday, March 3, 2024
ឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ត្រូវបានដុតកម្ទេចចោល
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!