ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្ត្រី នគរបាលជាតិ និងមន្រ្តីពន្ធនាគារប្រកួតប្រជែង បង្កើននិងលើកកម្ពស់សុខភាពជាស្នូល - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, March 2, 2024

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្ត្រី នគរបាលជាតិ និងមន្រ្តីពន្ធនាគារប្រកួតប្រជែង បង្កើននិងលើកកម្ពស់សុខភាពជាស្នូល

(ភ្នំពេញ) ៖ លោក អភិសន្តិបណ្ឌិត ស សុខាលើកឡើងថាការផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើកដំបូងបំផុតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃគោលបំណងទី១ គឺអនុញ្ញាតឱ្យមន្ត្រីរាជការកងកម្លាំងនគរបាលជាតិនិងមន្រ្តីពន្ធនាគារ បានចូលរួមប្រកួតប្រជែងក្នុងន័យបង្កើននិងលើកកម្ពស់សុខភាព ឱ្យមានកម្លាំងមាំមួនដែលជាស្នូលនៃបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រសាសន៍លើកឡើងខណៈអញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤»នៅរសៀលថ្ងៃទី១ខែមីនា ឆ្នាំ២០២៤ នេះនៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកអភិសន្តិបណ្ឌិត ស សុខាបានបន្ថែមអោយដឹងថាការប្រកួតបាល់ទាត់នេះក៏អាចកាត់បន្ថយភាពអសកម្មមួយចំនួនក្នុងជួរកងកម្លាំងនគរបាលជាតិ គោលបំណងទី២ គឺដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរអគ្គនាយកចំណុះឱ្យក្រសួងមហាផ្ទៃ។លើសពីនេះទៅទៀតជាការសម្រិតសម្រាំងរកកីឡាករដែលមានសមត្ថភាពដើម្បីតំណាងក្រសួងមហាផ្ទៃ ក្នុងការប្រកួតពានរង្វាន់អន្តរក្រសួង។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិមុនៗ ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលក្នុងនោះមានគោលបំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវក្ដីស្រលាញ់ការលេងកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្រលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់អត្តពលិកឆ្នើមដែលទទួលបានជ័យលាភី ជាពិសេសកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ និងជាតិ។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថាការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” នេះមានក្រុមចំនួន១៥ចូលរួមមកពីបណ្ដាក្លឹបអគ្គស្នងការដ្ឋានក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាចែកចេញជា៤ពូលក្នុង១ពូលមាន៤ក្រុម។ សមាសភាពក្រុមក្នុងពូលទាំង៤រួមមាន៖

ពូល ក ៖ ក្លឹបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, ក្លឹបសាលាជាតិរដ្ឋបាលមូលដ្ឋាន, ក្លឹបអគ្គនាយដ្ឋានរដ្ឋបាល និង ក្លឹបអគ្គាធិការដ្ឋាន

ពូល ខ ៖ក្លឹបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, ក្លឹបក្រុមប្រឹក្សានីតិកម្ម, ក្លិបខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ពូល គ ៖ក្លឹបអគ្គនាយកដ្ឋានពន្ធនាគារ, ក្លឹបបណ្ឌិត្យសភានគរបាលកម្ពុជា, ក្លឹបអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំនិងក្លឹបអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ពូល ឃ ៖ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្លឹបអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ រូបមន្តប្រកួត គឺក្រុមនីមួយៗនឹងត្រូវជួបគ្នាវិលជុំសន្សំពិន្ទុក្នុងពូល ដើម្បីរកក្រុមលេខ១ និងលេខ២ ឡើងវគ្គ ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ វគ្គផ្ដាច់ព្រ័ត្រ៕

















Post Bottom Ad

Ads Sidebar

Pages