ដុតកម្ទេចចោលឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ជាង២តោន នៅខេត្តបាត់ដំបង - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 1, 2024

ដុតកម្ទេចចោលឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ជាង២តោន នៅខេត្តបាត់ដំបង

(បាត់ដំបង) ៖ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ សហការជាមន្ត្រីជំនាញគយចល័តតំបន់៤ ស្ថិតនៅតំបន់អូរតាគី បានធ្វើការត្រួតពិនិត្យលើឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កកដែលបាននាំចូល ហើយមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង ពិនិត្យរួចឃើញថា សាច់បង្កកនេះមានលក្ខណៈមិនសមស្របតាមស្តង់ដាសាច់បង្កកឡើយ។

បន្ទាប់ពីបានធ្វើការពិនិត្យរួចឃើញថា មិនមានលក្ខណៈសមស្រប មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីជំនាញគយចល័តតំបន់៤ បានធ្វើការដុតកម្ទេចចោលនូវឆ្អឹងជំនីជ្រូក និងជើងជ្រូកបង្កក ចំនួន ២តោន ៣៥២ គីឡូក្រាម តាមនីតិវិធី។

ការដុតកម្ទេចនេះ ស្ថិតក្រោមការសម្របសម្រួលពីលោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចូលរួមពីមន្ត្រីជំនាញគយចល័តតំបន់៤ និងអាជ្ញាធរដែនដីផងដែរ៕





Post Bottom Ad

Ads Sidebar

Pages