បង្ក្រាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ នៅខេត្តក្រចេះ ដោយរឹបអូសឧបករណ៍ឆក់បានជាច្រើនគ្រឿង និងឃាត់ខ្លួនម្ចាស់ឧបករណ៍ បញ្ជូនទៅតុលាការ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 1, 2024

បង្ក្រាបទីតាំងផលិតលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ នៅខេត្តក្រចេះ ដោយរឹបអូសឧបករណ៍ឆក់បានជាច្រើនគ្រឿង និងឃាត់ខ្លួនម្ចាស់ឧបករណ៍ បញ្ជូនទៅតុលាការ

(ក្រចេះ) ៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលក្រចេះ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបងខេត្ត បានចុះបង្ក្រាបទីតាំងផលិតទិញលក់ និងរក្សាទុកឧបករណ៍ឆក់ត្រីមួយកន្លែង ស្ថិតនៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចជំនាញ ក៏បានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់មានឈ្មោះ សៀង សៀកត្រាយ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ និងរឹបអូសវត្ថុតាំងរួមមាន ឧបករណ៍ឆក់ត្រីប្រភេទស្រូប និងក្ដៅ នាំចូលពីប្រទេសចិន ចំនួន ២២ គ្រឿង និងឧបករណ៍ឆក់ត្រី (ឆក់ក្ដៅ) ចំនួន ១៥ គ្រឿង និងប្រអប់ឈើសម្រាប់កែឧបករណ៍ឆក់ត្រី ចំនួន ២៨០ ប្រអប់ផងដែរ ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងដែរថា ចំពោះវត្ថុតាងទាំងអស់ និងម្ចាស់ទីតាំង ត្រូវបានសមត្ថកិច្ចនាំមកខណ្ឌរដ្ឋបាលជលផលក្រចេះ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ស្តីពីជលផល ។

លោក បន្តថា ចំពោះការក្សាទុកឧបករណ៍ឆក់គឺជាអំពើល្មើស ត្រូវផ្ដន្ទាទោសក្រុមបទល្មើសជលផលថ្នាក់ទី២ ដែលត្រូវដាក់ពន្ធនាគារពី ០១ ខែ ទៅ ០១ ឆ្នាំ ឬពិន័យជាប្រាក់ពី ០៥ លានរៀល ទៅ ៥០ លានរៀល ៕











Post Bottom Ad

Ads Sidebar

Pages