(ភ្នំពេញ) ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើតូប រោង ដែលសាងសង់នៅលើផ្លូវសាធារណៈ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ក្រោយពីជូនដំណឹងច្រើនលើកច្រើនសារ ។
តាមអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ផ្លូវបេតុងខាងលើ ត្រូវបានបងប្អូនអ្នកលក់ដូរ សាងសង់ជាតូប រោង រឹងមាំ ចាក់ទាំងបេតុងយកធ្វើជាកន្លែងលក់ដូរផ្ទាល់ខ្លួន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ បង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់ ។
អាជ្ញាធរបន្តទៀតថា កន្លងមកអាជ្ញាធរខណ្ឌ សង្កាត់ បានផ្សព្វផ្សាយជូនដំណឹងអំពីការរុះរើសំណង់ឱ្យអស់ពីលើផ្លូវ ច្រើនលើកច្រើនសារមកហើយ ហើយម្ចាស់តូបនីមួយៗក៏បានយល់ព្រម ឯកភាពតាមដែរ តែមកដល់ពេលនេះគ្មានទេរុះរើ មានតែដាក់បន្ថែម ទើបអាជ្ញាធរដាក់កម្លាំងចុះទៅរុះរើតូប រោងទាំងនោះចេញ ហើយក៏មានម្ចាស់មួយចំនួន ស្នើសុំការអនុញ្ញាត ទុកឱ្យគាត់រើចេញដោយខ្លួនឯងផងដែរ ។
បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា តូប រោង ទីតាំងទាំងនោះ សង់លើផ្លូវសាធារណៈមែនពិត តែអ្នកលក់ដូរមួយចំនួន គាត់ទិញ ជួលតៗគ្នា ក្នុងតម្លៃរាប់ពាន់ដុល្លារ ឬជួលមួយកន្លែងរាប់រយដុល្លារ យកមកធ្វើជាទីតាំងលក់ដូរផ្ទាល់ខ្លួន ។ ពលរដ្ឋគាំទ្រនូវសកម្មភាពអាជ្ញាធរ ដែលបានរុះរើសំណង់ទាំងនោះចេញគ្រាន់ទុកផ្លូវសម្រួលនូវចរាចរណ៍ឡើងវិញ ៕
Friday, March 15, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះរុះរើតូបលក់ដូរលើផ្លូវសារធារណៈ បន្ទាប់ពីជូនដំណឹងច្រើនលើក
អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះរុះរើតូបលក់ដូរលើផ្លូវសារធារណៈ បន្ទាប់ពីជូនដំណឹងច្រើនលើក
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!