កម្លាំងជលផលខេត្តស្ទឹងត្រែង កម្ទេចឧបករណ៍នេសាទខុសច្បាប់ ក្នុងតំបន់ការពារត្រីពូជ ខណៈបទល្មើសថយចុះដើមឆ្នាំ២០២៤ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, March 15, 2024

កម្លាំងជលផលខេត្តស្ទឹងត្រែង កម្ទេចឧបករណ៍នេសាទខុសច្បាប់ ក្នុងតំបន់ការពារត្រីពូជ ខណៈបទល្មើសថយចុះដើមឆ្នាំ២០២៤

(ស្ទឹងត្រែង) ៖ ឧបករណ៍នេសាទល្មើសច្បាប់ ដែលក្រុមអ្នកនេសាទតែងតែបានលួចដាក់ក្នុងតំបន់ការពារត្រីពូជ និងតំបន់អភិរក្សសត្វផ្សោត ត្រូវបានក្រុមជលផលរឹបអូស និងដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង នៅក្នុងស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខណ្ឌរដ្ឋបាលជលផល បានបង្ហាញឱ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះថា រយៈពេលត្រឹម ១៥ ថ្ងៃ ក្នុងខែមីនានេះ កម្លាំងជំនាញជលផលបានរកឃើញ នឹងរឹបអូសឧបករណ៍នេសាទខុសច្បាប់មាន មង និងសន្ទួចរនង ប្រវែង ២.៥២៥ ម៉ែត្រ ដែលក្រុមនេសាទបានលួចដាក់ស្ទាក់ចាប់ត្រីនៅក្នុងតំបន់ការពារត្រីពូជ និងតំបន់ការពារសត្វផ្សោត នៅក្នុងស្រុកសៀមបូក ហើយត្រូវបានកម្លាំងជលផលយកទៅដុតកម្ទេចចោល ។

គេសង្កេតឃើញថា ក្រុមអ្នកនេសាទមួយចំនួននៅតែហ៊ានលួចប្រើឧបករណ៍នេសាទនៅក្នុងតំបន់ហាមឃាត់ ដែលជាតំបន់ការពារត្រីមេពូជ និងតំបន់ការពារសត្វផ្សោត ដោយមិនខ្លាចច្បាប់ដាក់ទោសទណ្ឌដល់ខ្លួនឡើយ តែទោះជាបែបនេះក្តីក្រុមជលផលបានសហការណ៍ជាមួយក្រុមឆ្មាំទន្លេ និងអាជ្ញាធរប៉ុស្តិ៍មូលដ្ឋានបានចុះល្បាតតាមប្រមាញ់ដូចភ្លៀងរលឹម ដើម្បីបង្ក្រាបលើក្រុមអ្នកនេសាទដែលហ៊ានប្រើឧបរណ៍ទាំងនោះឱ្យទាល់តែបានផងដែរ ។

សូមបញ្ជាក់ថា បទល្មើសនេសាទមានការថយចុះច្រើន សម្រាប់ដើមឆ្នាំ២០២៤នេះ ៕














Post Bottom Ad

Ads Sidebar

Pages