សេចក្តីរាយការណ៍បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់មាន់ជល់ តាមទូរទស្សន៍អនឡាញ នៅតែបន្តមានក្នុងខេត្តកំពង់ធំ ឃុំទំរីង ស្រុកសណ្ដាន់។
ប្រភពរាយការណ៍បានបញ្ជាក់ថា៖ នៅក្នុងថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០២៤នេះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ត្រង់ចំណុចខាងលើកំពុងតែបន្តបើកឲ្យភ្ញៀវចូលលេងល្បែងសុីសងភ្នាល់ដាក់លុយជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីអនុសាសន៍សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្មីៗនេះឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។
ប្រភពបានបន្តបញ្ជាក់ទៀតថា៖ ទីតាំងល្បែងស៊ីសងមួយនេះ កន្លងមកលោកនាយប៉ុស្តិ៍នគរបាលឃុំទំរីងចុះទៅធ្វើកិច្ចសន្យាមួយដងជាពីរដងរួចហើយ តែម្ចាស់ទីតាំងមួយនេះ នៅតែបន្តផ្តល់ទីតាំងដល់ជនញៀនល្បែងដោយមិនខ្វល់ផ្លូវច្បាប់។
ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកសណ្ដាន់និងលោកស្នងការនគរបាលខេត្តកំពុងធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផង៕