(ខេត្តព្រៃវែង) ៖ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន ៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ ៕Saturday, January 6, 2024
ទំព័រដើម
សន្តិសុខសង្គម
សិស្សគេចសាលាចំនួន ២៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ហៅមកអប់រំ និងធ្វើកិច្ចសន្យា
សិស្សគេចសាលាចំនួន ២៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ហៅមកអប់រំ និងធ្វើកិច្ចសន្យា
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!