(ភ្នំពេញ) ៖ មានសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ ដោយកម្លាំងអាវុធហត្ថ ចុះឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសច្រើននាក់ នៅវេលាម៉ោង ១២ ៖ ១២ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ និងផ្ទះវីឡាមួយកន្លែង នៅលើកំណាត់ផ្លូវកែវចិន្តា ក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ការចុះធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែង បន្ទាប់ពីឮសំឡេងស្រែក ក៏មានសំឡេងបាញ់កាំភ្លើង ប្រមាណ ០៧ ទៅ ០៨ គ្រាប់ ដោយសង្ស័យសមត្ថកិច្ចចុះចាប់ចោរនៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រសាច និងត្រូវបានសមត្ថកិច្ចរត់ដេញតាមចាប់រុញឡើងទៅលើរថយន្ត ។សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរំដោះមនុស្សចំនួន ០២ នាក់ បន្ទាប់ពីទទួលបានដំណឹងពីកាហៅទូរសព្ទសុំជំនួយតាមរយៈប្រព័ន្ធទូរសព្ទ HOT LINE 1291 ។
ជនរងគ្រោះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅការិយាល័យអាវុធហត្ថ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕