(ភ្នំពេញ) ៖ មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានបិទយុទ្ធនាការ ១៦ថ្ងៃ ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ« រួមគ្នាវិនិយោគលើការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេង ស្រី» ក្នុងគោលបំណងចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រីគ្រប់រូបភាព ដើម្បីលើកកម្ពស់ភាពសុខដុមរមនា និងភាពរុងរឿងក្នុងគ្រួសារសហគមន៍ សង្គម និងនៅកន្លែងធ្វើការងារ ។ទិវាអន្តរជាតិយុទ្ធនាការ១៦ថ្ងៃនេះ ទាមទារឲ្យបុរស់ចូករួមទប់ស្កាត់ និងចូលរួមប្រឆាំងអំពើហិង្សារបស់បុរស់ទៅលើស្រ្តី ហេតុដូច្នះហើយយុទ្ធនាការនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។
នៅក្នុងឱកាសបិទយុទ្ធនាការនេះដែរ លោកស្រីកាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារី មានប្រសាសន៏បញ្ជាក់ថា៖ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ ១.បង្កើនការចូលរួមទប់ស្កាត់ និងការឆ្លើយតបអំពើហិង្សានិងយេនឌ័រ។ ២.លើកកម្ពស់ការប្រព្រឹត្តបែបវិជ្ជមាន ចំពោះជនរងគ្រោះ-ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។៣.លើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់ អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ ៤.លើកកម្ពស់ឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសិល្បៈករ វិស័យឯកជន ចូលរួមអនុវត្តសកម្មភាព ដោយប្រើប្រាស់ឌីជីថល តាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបសកម្មភាព ដែលជាតម្រូវ ការចាំបាច់ ក្នុងស្ថានភាពកូវីដ១៩។ ៥.គៀងគរថវិការពីអង្គការដៃគូ សង្គមស៊ីវិល ទាំងអស់ចូលរួមគាំទ្រ និងរៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីឱ្យបានទូលំទូលាយ និងដល់ក្រុមគោលដៅទាំងអស់ប្រកបដោយបរិយាប័ន្ន។
លោកស្រី បានបន្តទៀតថា៖អំពើហិង្សាលើស្រ្តី និងក្មេងស្រីគឺជាបញ្ហាសំខាន់សម្រាប់ស្ត្រីជាច្រើន នៅជុំវិញពិភពលោក នឹងនៅកម្ពុជា ដែលក្រសួងកិច្ចការនារី និងរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកំពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងវិស័យនានាក្នុងសង្គម និងវិស័យផ្សេងៗទៀត ពីព្រោះស្ត្រីគឺជាឆ្អឹងខ្នងយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម និងការបង្កើនសមត្ថភាពដល់ស្ត្រី-ក្មេងស្រី នៅកម្ពុជា។
ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងជាពហុវិស័យនៅក្នុងការបន្តត្រួតពិនិត្យលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីអំពើហិង្សាលើស្រ្តីនិងការចែករំលែកបទពិសោធន៍លើការផ្តល់សេវាជួយជន រងគ្រោះដោយអំពើហិង្សាលើស្រ្តីនិងក្មេង ស្រីក្នុងសង្គមបច្ចុប្បន្ននិងចូលរួមអបអរ សាទរបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី៕
Sunday, December 10, 2023
ទំព័រដើម
ព័ត៌មានជាតិ
មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បិទយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី
មន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បិទយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!