(ភ្នំពេញ) ៖ ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ជួបសំណេះសំណាល និងសម្ដែងការគួរសម ។
ពិធីនេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម វុន ផារី ទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម ថន ថុល ទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម ស៊ុន សារ៉ន ទីប្រឹក្សាក្រសួងព័ត៌មាន លោក រឿង ថារ័ត្ន អគ្គនាយករង ( AKP ) លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព លោក ជុច វី អនុប្រធានសមាគម ទីប្រឹក្សាសមាគម អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិក សមាជិកាសមាគម ជាច្រើននាក់ផងដែរ ។
ជាកិច្ចចាប់ផ្ដើម លោក ជុច វី តំណាងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យក្រុមការងារសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ។
លោក ជុច វី តំណាងខាងសមាគម ក៏បានរាយការណ៍ដោយសង្ខេបជូន ឯកឧត្តមរដ្ឋលេខាធិការ អំពីទិសដៅ គោលបំណង និងបេសកកម្មសំខាន់ៗ របស់សមាគមដែលកំពុងតែអនុវត្តសព្វថ្ងៃ ។
ក្នុងនោះដែរ លោក ជុច វី ក៏បានធ្វើការសំណូមពរ ជូនចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មានតាមរយៈ ឯកឧត្តម សុខ ចាន់ភក្តី គឺ៖
*ចំណុចទី១ សំណូមពរចំពោះនីតិវិធីនៃដំណើរការនៃការបញ្ចុះបញ្ជីអង្គភាពសារព័ត៌មានឬសមាគមព័ត៌មាននៅក្រសួងព័ត៌មាន សូមឱ្យមានភាពឆាប់រហ័ស ។
*ចំណុចទី២ សុំសំណូមពរឱ្យក្រសួងព័ត៌មានក្នុងនាមជាអាណាព្យាបាល ជួយសម្របសម្រួលនីតិវិធីផ្លូវច្បាប់ ជាពិសេសការផ្ដល់មេធាវីដើម្បីជួយការពារដល់បងប្អូនអ្នកសារព័ត៌មានស្របច្បាប់ដែលរងការធ្វើទុកបុកម្នេញចោទប្រកាន់ពីសំណាក់បុគ្គលខិលខូចមួយចំនួន ឱ្យបានឆាប់រហ័សនឹងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
*ចំណុចទី៣ សំណូមពរឱ្យ ឯកឧត្តម សុខ ចាន់ភក្តី បន្តដឹកនាំកិច្ចការសម្របសម្រួលរវាងក្រសួងព័ត៌មានជាមួយនឹងសមាគមសារព័ត៌មានជាបន្តទៀត ឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើង ពីព្រោះកន្លងមកឯកឧត្តមទើបទទួលភារកិច្ចថ្មីនេះពិតមែន ប៉ុន្តែឯកឧត្តម បានធ្វើការងារជាច្រើនដែលជាតម្រូវការចាំបាច់របស់បងប្អូនអ្នកសារព័ត៌មានជាម្ចាស់អង្គភាពក៏ដូចជាប្រធានសមាគមសារព័ត៌មានទាំងអស់ ដែលពួកគាត់ចង់បានដូចជាការរៀបចំកម្មវិធីជួបសំណេះសំណាលក៏ដូចជារាយការណ៍អំពីការងារផ្សេងៗ រវាងសមាគមព័ត៌មានជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានរយៈពេល ០៣ ខែម្ដង ។
ជាកិច្ចឆ្លើយតប ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលយកនូវសំណូមពរ ទាំង ០៣ ចំណុច ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះកិច្ចចូលរួមសហការរបស់សមាគម លើការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពជា និងបានជម្រាបជូន ពីវឌ្ឍនភាពរីកម្រើនទាំងកិច្ចការងារដឹកនាំ និងធនធានមន្ត្រីក្នុងក្រសួងក្នុងរយៈពេល ១០០ ថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧ នេះ ដែលសមិទ្ធផលធំៗពាក់ព័ន្ធខាងវិស័យអ្នកសារព័ត៌មានរួមមាន ៖
១.ពង្រឹកគុណភាពដឹកនាំក្រសួង-ឱ្យមានការបើកទ្វារ បើកបេះដូង រួមអនុវត្តការងារ និងទទួលបន្ទុកតាមភារកិច្ចដែលប្រគល់ជូន រាប់ពីថ្នាក់ដឹកនាំ អគ្គនាយកទាំង៥ និងមន្ត្រីទូទាំងក្រសួង ។
*បែងចែកភារកិច្ចទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ ដើម្បីដំណើរទៅរបស់ក្រសួងស្រមតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។
*បន្តពង្រឹងលើគុណភាពនៃធនធានមន្ត្រី ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ។
*បើកច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់កិច្ចអនុវត្តន៍ការងារ ទាំងមន្ត្រីក្នុងក្រសួង និងសេវាខាងក្រៅ ។
២.ពង្រឹកលើគុណភាពវិជ្ជាជីវៈ អ្នកសារព័ត៌មាននៅកម្ពុជា ៖
*រៀបចំឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដោយពង្រីកឱ្យទៅជាវិទ្យាស្ថានជាតិ ។
*ផ្តល់កិច្ចសម្របសម្រួលសមាគមអ្នកសារព័ត៌មាន ឱ្យចូលរួមលើកិច្ចពង្រឹងការបណ្តុះបណ្តាលវិជ្ជាជិវៈអ្នកសារព័ត៌មាន ។
*គ្រប់គ្រងការធ្វើបច្ចុប្បន្នភាព និងចុះបញ្ជីផ្លូវការអ្នកសារព័ត៌មាន ឱ្យទទួលភាពស្របច្បាប់ និងកិច្ចការពារទាំងផ្នែកច្បាប់ និងសុខភាពដល់អ្នកសារព័ត៌មាន ។
ក្នុងឱកាសនោះដែរ តំណាងសមាគម និងអ្នកសារព័ត៌មានជាសមាជិកទាំងអស់ បានគោរពផ្ញើសារជូនពរជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ៕
Tuesday, December 19, 2023
ទំព័រដើម
ព័ត៌មានជាតិ
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ជួបសំណេះសំណាលនិងសម្ដែងការគួរសម
ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ជួបសំណេះសំណាលនិងសម្ដែងការគួរសម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!