សមត្ថកិច្ចនគរបាលបំបែ​កសំណុំរឿងឃាតកម្មបានហើយ នៅស្រុកបាណ​ន់ ខេត្តបាត់ដំបង - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, December 5, 2023

សមត្ថកិច្ចនគរបាលបំបែ​កសំណុំរឿងឃាតកម្មបានហើយ នៅស្រុកបាណ​ន់ ខេត្តបាត់ដំបង

(បាត់ដំបង) ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤ ៖ ០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តតាម​បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរង ផែន​ការងារនគរបាល​ព្រហ្មទណ្ឌ​ លោក ស្រេង សុខា អភិបាល នៃគណ: អភិបា​លស្រុកបាណន់ និងមានការសម្របសម្រួលលើ​នីតិវិធីពី ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជ​អាជ្ញា នៃអ​យ្យការអមសា​លា​ដំ​បូងខេត្តបាត់ដំបង កម្លាំងការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក​ ផង់​ សុ​ភា​ព​ ជាស្នងការរង ទទួលដឹកនាំ​ និងលោកវរសេនីយ៍​ឯក​ កោ ស៊ុនកាំង​ ជានាយការិយាល័យ​ លោកនាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធរួមគ្នា ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ លោកវរសេនី​យ៍​ទោ​ សំ​ វីរៈ​ ជាអធិការ​ និងកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលកន្ទឺ១ បានចុះប្រតិបត្តិការស្រាវជ្រាវ​ និងបង្ក្រាបករណីឃាតកម្ម (ប្រើដំបង និងពូថៅ) ០១ ករណី ។

សមត្ថិកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យ​ ០១ នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ គឺឈ្មោះ ឌឿន ចន្ត្រា ហៅត្រា ភេទប្រុស អាយុ ៤០ ​ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំ​ណុចដំណាក់ដង្កោ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី​៣ ខែធ្នូ​ ឆ្នាំ​២០២៣​ មានការភ្ញាក់ផ្អើលមួយដោយសារប្រទះឃើញសា​កសពជនរងគ្រោះឈ្មោះ​ សួន​ ហ៊ីង​ ភេទប្រុស អាយុ​ ៤៣ ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ​២ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ស្លាប់នៅក្នុងគុម្ពោតព្រៃ ស្ថិត​នៅវាលស្រែ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់​ ខណៈដែលក្រុមគ្រួសារបស់សពបានប្តឹងមកសម​ត្ថកិច្ចនគរបាលស្រុក ឱ្យជួយ​ស្វែងរក ត្បិតជនរងគ្រោះខាងលើ​បានចេញពីផ្ទះថាទៅបូមទឹកដាក់​ស្រែតាំងពីយប់ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២​០២៣​ ហើយបាត់ដំណឹងសូន្យឈឹងរ​ហូត​មក ។

តាមលទ្ធផលនៃការពិនិត្យកន្លែងកើតហេតុ និងលើសាកសព​ សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះបានស្លាប់ដោយករណីឃាតកម្ម​ ទើបផ្ដើមធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ​ រហូតដល់កំណត់អត្តសញ្ញាណជនដៃដល់ និងឈានដល់ការឃាត់ខ្លួនតែម្តង​ ។

សមត្ថកិច្ចដកហូតរួមមាន៖

- ពូថៅ ចំនួន ០១ ដើម

- ដំបង ចំនួន ០១ ដើម

- ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌​ខ្មៅ (​ស្លៀកពេលធ្វើសកម្មភាព) ចំនួន ០១ ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់រូបនេះបានឆ្លើយ​សារភាពថា​ រូបគេពិតជាបានវាយ និងកាប់ជនរ​ងគ្រោះឈ្មោះ សួន ហ៊ីង រហូតដល់ស្លាប់នៅចំណុច​កើតហេតុខាងលើ​ ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ រីឯមូល​ហេតុដែលនាំទៅដល់ការកាប់សម្លាប់បែបនេះ គឺដោយ​សារខឹងជនរងគ្រោះតែងតែមកឆក់ត្រីនៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក ។

បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី​ ៕










Post Bottom Ad

Ads Sidebar

Pages