នោះមិនរួចខ្លួនទេ! អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនក្រុមខ្មាន់កាំភ្លើងមកអនុវត្តច្បាប់ ទោះជាសក្តិប៉ុន្មាន កូនលោកធំណាក៏ដោយ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 14, 2023

នោះមិនរួចខ្លួនទេ! អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនក្រុមខ្មាន់កាំភ្លើងមកអនុវត្តច្បាប់ ទោះជាសក្តិប៉ុន្មាន កូនលោកធំណាក៏ដោយ

(កំពង់ស្ពឺ) ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបានជនជាខ្មាន់កាំភ្លើង និងបក្ខពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ ។

លោក វ៉ី សំណាង បានដាក់បទបញ្ជាដូចនេះ ក្នុងកិច្ចប្រជុំគណៈកម្មការអុំទូក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លោកបានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើង ត្រូវបានកំណត់មុខសញ្ញារួចហើយ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែនាំខ្លួនមកទទួលទោសចំពោះមុខច្បាប់ឱ្យខានតែបាន ទោះជាបុគ្គលនោះមានតួនាទី បុណ្យសក្តិ និងកូនអ្នកធំណាក៏ដោយ ។

លោក វ៉ី សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្ត បានខិតខំរក្សានូវសុខសន្តិភាព និងសន្តិសុខ ដើម្បីឱ្យអ្នកវិនិយោគ និងភ្ញៀវ គេមករកស៊ីបណ្តាក់ទុន និងមកលេងកម្សាន្ត ប៉ុន្តែត្រូវបានភិតភ័យដោយក្រុមខ្មាន់កាំភ្លើងទាំងនេះ ដូច្នេះមិនត្រូវលើកលែងឱ្យឡើយ ។

ម្យ៉ាងវិញទៀត ដើម្បីជៀសវាងការភ័យខ្លាចពីអសន្តិសុខរបស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំមានការភិតភ័យ ហើយអាចរស់នៅ និងបន្តលេងកម្សាន្តធម្មតា ព្រោះរដ្ឋបាលខេត្តបាននិងកំពុងមានចំណាត់ការលើក្រុមទាំងនេះហើយ ។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់ មានឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែលជា២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាម្ចាស់ទីតាំងផ្ទះលំហែរ ស្ថិតនៅចំណុចភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង លោក ស៊ិន វិរៈ ក៏បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងផ្ទុះអាវុធនោះហើយដែរ ដើម្បីពិនិត្យស្រាវជ្រាវឈានដល់ការកសាងនីតិវិធីចាត់ការចំពោះជនខ្មាន់កាំភ្លើង និងបក្សពួក ៕


















Post Bottom Ad

Ads Sidebar

Pages