(ភ្នំពេញ) ៖ ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមរោងចក្រសហគ្រាស នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានកើតឡើងផុសផុល ដោយមាន កម្មករ កម្មការិនី និងនិយោជិត សរុបចំនយន ៦,៩៨២នាក់ នៅតាមរោងចក្រចំនួន២២ នៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តព្រះសីហនុ បានចូលរួមធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ " ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ"។
ទន្ទឹមនឹងចលនាសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន ជាង៣លាននាក់ នៅទូទទាំងប្រទេស មានកម្មករ កម្មការរិនី រាប់ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយបានប្តេជ្ញាចិត្តអនុវត្តមិនប្រើថង់ប្លាស្ទិកយ៉ាងតិចមួយថ្ងៃក្នុង១សប្តាហ៍ ស្របតាមប្រធានបទនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការចូលរួមអនុវត្តយុទ្ធនាការនាថ្ងៃនេះ គឺជាសក្ខីភាពនៃការគាំទ្រ និងការជំរុញអនុវត្ត ចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានកម្ពុជា ដែលជាផ្ទះរបស់យើងស្រស់ស្អាតបំព្រង។
លោករដ្ឋមន្ត្រី បានអរគុណចំពោះការចូលរួមពីអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ និងបានលើកទឹកចិត្តឲ្យបន្តចូលរួមអនុវត្តសកម្មភាពយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ នៅតាមគ្រឹះស្ថាសិក្សា រោងចក្រសហគ្រាស និងលំនៅដ្ឋាន ដើម្បីធានាបាននូវអនាម័យ បរិស្ថាន សោភណ្ឌភាពស្អាត ដោយគ្មានសំណល់ប្លាស្ទិក នៅពេលខាងមុខ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ពិសេសយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ ដែលផ្តោតសំខាន់លើភាពស្អាត ភាពបៃតង និងដោយចីរភាព។ ជាមួយគ្នានេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្សតាមសាលារៀន ព្រះសង្ឃ ប្រជាសហគមន៍ កម្មករ-កម្មការិនីរោងចក្រ សហគ្រាស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅទូទាំងប្រទេស៕
Friday, November 24, 2023
ទំព័រដើម
ព័ត៌មានជាតិ
កម្មករ កម្មការរិនីនៅរោងចក្រចំនួន ២២បន្ថែមទៀត បានចូលរួមចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាមួយក្រសួងបរិស្ថាន
កម្មករ កម្មការរិនីនៅរោងចក្រចំនួន ២២បន្ថែមទៀត បានចូលរួមចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាមួយក្រសួងបរិស្ថាន
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!