អាវុធហត្ថឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់រហូតដល់៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក នៅស្រុកចិត្របុរី - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 15, 2023

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់រហូតដល់៧នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក នៅស្រុកចិត្របុរី

(ក្រចេះ) ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យ បន្តបន្ទាប់រូហូតដល់ ០៧ នាក់ ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោក នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។


បើតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤ ៖ ០០ នាទី កម្លាំងអាវុធហត្ថបានទទួលបណ្តឹងតាមទូរសព្ទពីឈ្មោះ ប៉ូច គឹមយូ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ថាមានមនុស្សមួយក្រុមបានបង្ខាំងខ្លួនទុកនៅចំណុចផ្ទះមួយកន្លែង ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្រោយពីទទួលបណ្តឹង កម្លាំងអវុធហត្ថបានចុះទៅចំណុចខាងលើ និងបាននាំឈ្មោះខាងលើមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីសាកសួរ ហើយសាម៉ីខ្លួន បានឆ្លើយបំភ្លឺថាខ្លួនជាតំណាងក្រុមការងារមកត្រួតពិនិត្យមើលលើវត្ថុ សំណរខ្មៅប្រែពណ៌ដែលគេអះអាងថាមាននៅខេត្តក្រចេះ ។ ហើយខ្លួនបានទាក់ទងជាមួយ ប៉ា កុសល នៅខេត្តក្រចេះ បន្ទាប់មកឈ្មោះ ប៉ា កុសល បានឱ្យខ្លួនបើករថយន្តតាមរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅសំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាលំនៅដ្ឋានមួយដែលមិនស្គាល់ ខ្លួនបានទៅត្រួតពិនិត្យលើវត្ថុខាងលើ ដោយបានយកក្រចកឆ្កិះលើវត្ថុនោះបណ្តាលឱ្យរបើកខូចខាត ទើបខ្លួនដឹងថាវត្ថុខាងលើជាវត្ថុមិនពិត ខ្លួនបានប្រកែកមិនព្រមយកទើបម្ចាស់របស់ទាំងអស់ខាងលើបានគំរាមឱ្យខ្លួនសង បានចាក់សោរទ្វារបងដោយមិនឱ្យខ្លួនចេញក្រៅឡើយ ។

តាមរបាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រោយមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន ០៤ នាក់រួមមាន៖

១៖ ឈ្មោះ ស៊ុក សំណាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ចុះវា ឃុំវិហ៊ារលួង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកសិករ

២៖ ឈ្មោះ ធុន សីហា ភេទប្រុស ២៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរគ្រូបង្រៀនកូរ៉េតាមអនឡាញ

៣៖ ឈ្មោះ ឌី លី ភេទប្រុសអាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកសិករ

៤៖ ឈ្មោះ ចៅ ណាក់ ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបន្នភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ ។

ដកហូតវត្ថុតាងចាប់យករួមមាន៖ ទូរសព្ទចំនួន ០៦ គ្រឿង, នាឡិការដៃ ចំនួន ០១ គ្រឿង, តាំប៉ុងផ្តិតម្រាមដៃ ចំនួន ០១, ឯកសារកិច្ចសន្យាទិញ-លក់ សំណរខ្មៅ ចំនួន ០១ ច្បាប់ ។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំបុក តំណាងមេភូមិ ដឹកនាំដោយលោក អង រី ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងខេត្តក្រចេះ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ខ្វៀង ធីបែរ ភេទស្រី នៅចំណុចខាងលើ បានចាប់យកវត្ថុតាងរួមមាន៖ ទូរដែក ពណ៌មាស ចំនួន ០១ គ្រឿង និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ទៀតរួមមាន៖

១៖ ឈ្មោះ ចៅ ស្រីនាង ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ

២៖ ឈ្មោះ ង្វៀង ដុកធៀក ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិវៀតណាម

៣៖ ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិវៀតណាម ។

តាមការអះអាងរបស់ដើមបណ្តឹងបានបញ្ជាក់ថា សំណរខ្មៅប្រែពណ៌ ប្រសិនជារបស់ពិតគឺខ្មៅសុទ្ធការពារផ្លូវងងឹត មានតម្លៃប្រមាណជា ១០ លានដុល្លាអាមេរិកក្នុងមួយដុំ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៧ នាក់ និងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តក្រចេះ បញ្ចប់នីតិវិធីបញ្ជូនទៅតុលាការកាលពីថ្ងៃ១៣ ខែវិច្ឆកា ឆ្នាំ២០២៣ តែខាងតុលាការមិទាន់បញ្ចប់នីតិវិធីផ្ញើឃុំខ្លួនជនសង្ស័ទាំង ០៧ នាក់ ឃុំខ្លួនបណ្ដោះអាសន្ននៅអាវុធហត្ថខេត្តក្រចេះ ៕














Post Bottom Ad

Ads Sidebar

Pages