ឃាត់​ខ្លួន​មន្ត្រីយោធា​ ករណី​ប.ង្កហិ.ង្សា​លើ​បុរស​ជាសន្តិសុខ និង​គំ.រា.ម​បា.ញ់​សមត្ថកិច្ច​ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 29, 2023

ឃាត់​ខ្លួន​មន្ត្រីយោធា​ ករណី​ប.ង្កហិ.ង្សា​លើ​បុរស​ជាសន្តិសុខ និង​គំ.រា.ម​បា.ញ់​សមត្ថកិច្ច​

(ភ្នំពេញ) ៖ កម្លាំង​សមត្ថកិច្ច​ ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ ក្រោយ​ពី​ប្រើ​ហិង្សា​ទៅ​លើ​បុរស​ជា​សន្តិសុខ​ម្នាក់ ​រង​របួស​បែក​មុខ​មាត់​បង្កការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង ០១ ​រំលង​ អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជន​សង្ស័យ​មាន​ឈ្មោះ ហ៊ូ សុធា អាយុ ៥២ ឆ្នាំ មុខរបរ​នៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

យោង​តាម​របាយការណ៍​របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ នឿន វាសនា អាយុ ៣៤ ឆ្នាំ មុខរបរសន្តិសុខ បាន​រៀបរាប់​ប្រាប់​ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ០១ ៖ ០០ នាទី ខ្លួនកំពុងតែ​យាម ​នៅ​ច្រកចូល​បុរីពិភពថ្មីត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ពេល​នោះ​ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស​ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1127 បើកមក​ដល់​ចំណុចច្រកចូលបុរីដែលស្ថិតនៅ​ទី​តាំង​ខាង​លើ​ ហើយ​បាន​បុក​របងបុរី រួច​ចូល​ទៅ​ខាង​ក្នុង​បាត់ ។

បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បាន​បោះដៃ​តាម​អាយកូម​ទៅ​ប្រធាន​សន្តិសុខ​ដែល​ជា​ជនរងគ្រោះ​ឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរី បានរយៈពេលជាង ០៥ នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មក​ដល់​កន្លែង​កើតហេតុ​វិញ​ដែរ ។

ពេល​បើក​រថយន្តមកដល់កន្លែងកើតហេតុ ជន​នេះ​បាន​ស្រែក​គំរាម​បាញ់​ជនរងគ្រោះ​បំបែក​ក្បាល រួច​ចុះ​ពី​លើ​ រថយន្តកាន់ពិលដែក​ពណ៌ខ្មៅ ​ដេញវាយជនរងគ្រោះ ហើយ​ជន​រង​គ្រោះ​រត់ ពេល​នោះ​ជន​សង្ស័យ​បាន​គប់​ពិល ទៅ​ចំ​លើ​ផ្ទៃ​មុខ​នៃចុងចិញ្ចើមខាងឆ្វេង បណ្តាលឲ្យរបួសបែកចេញឈាម។

ក្រោយ​ពី​កើតហេតុ ជនរងគ្រោះបាននាំគ្នា​ឃាត់​ជនសង្ស័យ ​រួម​ទាំង​វត្ថុតាង យក​មកប្រគល់​ឱ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ​សួរនាំ​ ប៉ុន្តែ​ជន​សង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ ។

តាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថា នៅ​ពេល​កម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើ​នេះ​បានស្រែកជេរ និង​គំរាមបាញ់​មក​ដល់​សមត្ថកិច្ច​ទៀត ។ ដោយ​អនុវត្តតាម​ច្បាប់ កម្លាំង​នគរបាល​បាន​ចាប់​បញ្ជូន​មក​ប៉ុស្តិ៍នគរបាល និង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕




Post Bottom Ad

Ads Sidebar

Pages