ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, November 23, 2023

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ) ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki និង​គណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិ និង​ការងារអាទិភាពរបស់ក្រសួង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Takahashi Fumiaki និងគណៈប្រតិភូ និង​បាន​ជម្រាប​ជូន​អំពី​ការងារ​អាទិភាព​របស់​ក្រសួង​ដែល​រួមមាន៖ (១) ការលើកកម្ពស់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិត តាមរ​យៈកា​រ​សាង​សង់​បង្គោល​អង់​តែនបន្ថែម (២) ការលើកកម្ពស់រដ្ឋាភិបាលឌីជីថលនៅតាមគ្រប់ក្រសួង-ស្ថាប័ន​របស់​រដ្ឋាភិបាល (៣) ការលើកកម្ពស់អក្ខរកម្មឌីជីថលទៅដល់អ្នកប្រើប្រាស់ និងអភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញ​ឌីជីថលនៅកម្ពុជា។

ឯកឧត្តម Takahashi Fumiaki បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែល​បាន​ទទួល​ជួប​ប្រជុំ​ជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា។ ឯកឧត្តម Takahashi Fumiaki ក៏បាន​ជម្រាប​ជូ​នពីឯកទេសពិសេសរបស់ក្រុមហ៊ុនជប៉ុនពាក់ព័ន្ធនឹងការផ្តល់សេវាទៅកាន់អ្នកប្រើប្រាស់ ដែល​ក្នុង​នោះមានសមាជិករបស់សមាគមដែលជាក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញ ក្រុមហ៊ុន​អភិវឌ្ឍ​កម្ម​វិធីផ្តល់ព័ត៌មានតំបន់ ដើម្បីជំរុញកំណើនទេសចរណ៍ និងទាក់ទាញការវិនិយោគ ព្រម​ទាំង​ក្រុម​ហ៊ុនដែលមានបច្ចេកវិទ្យាថ្មីសាងសង់ផ្លូវថ្នល់ដោយប្រើដីលាយបេតុង ដោយកាត់​បន្ថយ​ចំណាយ​ប្រហែល ៦០% បើធៀបនឹងផ្លូវបេតុងសុទ្ធ។ គណៈប្រតិភូជប៉ុន ក៏បានបញ្ជាក់បន្ថែមថា សមាគម​ជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជានៅខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បី​ជួយ​សម្រួលដល់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុននៅកម្ពុជា និងសមាជិកនៅប្រទេសជប៉ុន។

ឯកឧត្តម​រដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយ និងគាំទ្រ​ចំពោះ​ការ​បើក​ការិយាល័យ​របស់​សមាគម​នៅ​កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវ​ចំណាប់​អារម្មណ៍​លើ​ការ​សាង​សង់​ផ្លូវ​ដោយ​បច្ចេក​វិទ្យាថ្មី និងចុះពិនិត្យការសាងសង់ផ្លូវគំរូនៅខេត្តតាកែវ ដែលបាននិងកំពុងសាងសង់ ដើម្បី​ជា​ប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើ​ដល់​ក្រុម​ហ៊ុន​ជប៉ុ​នផ្នែក​បច្ចេកវិទ្យា ឱ្យសិក្សាបង្កើត​កិច្ច​សហការ​ជាមួយ​សាកលវិទ្យាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឬក្រុមហ៊ុន​អាច​បើក​សាលា​បណ្តុះ​បណ្តាល​ខ្លួនឯង ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងគាំទ្រ ដើម្បីអាចមាន​លទ្ធភាព​ទទួល​បាន​ជំនាញខ្ពស់ អាចធ្វើការនៅប្រទេសជប៉ុន និងចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវ ដល់សមាគម ជួយជំរុញ និង​ទាក់​ទាញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាជប៉ុន​មក​បោះទុនវិនិយោគនៅកម្ពុជា៕











Post Bottom Ad

Ads Sidebar

Pages