អតីតយុទ្ធជនជាង ៦០០គ្រួសារ នៅខេត្តពោធិ៍សាត់ ទទួលបានអំណោយពីកម្មវិធីស្បៀងបម្រុង​របស់រាជរដ្ឋាភិបាល - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 21, 2023

អតីតយុទ្ធជនជាង ៦០០គ្រួសារ នៅខេត្តពោធិ៍សាត់ ទទួលបានអំណោយពីកម្មវិធីស្បៀងបម្រុង​របស់រាជរដ្ឋាភិបាល

(ពោធិ៍សាត់) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន​សមាគមអតីត​យុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលការបង្កើនផល រួម​ទាំង​នាំយកអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន​អតីត​យុទ្ធជន​កម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន៦២៨គ្រួសារ ស្ថិត​នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់​ប្រជាពលរដ្ឋ​ក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលសម្តេច តែងមានការនឹករលឹក និង​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ដែល​សេនាធិការ​ចុះ​ជួប​ផ្ទាល់​នឹង​ជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជន។

ជាក់ស្តែងថ្ងៃនេះ ការផ្តល់អំណោយពីកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​ក្នុង​ ១គ្រួសារ​ទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ​១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ) របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូនដល់អតីតយុទ្ធជនយើងផងដែរ។

ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្ញប់ស្ញែង និងកោត​សរសើរ​ខ្ពស់​ចំពោះ​ភាព​ឧស្សាហ៍​ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ ឲ្យមានភាពប្រសើរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​អតីត​យុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយធ្វើការបែងចែកភារកិច្ចគ្នា ចុះ​ជួប​សំណេះ​សំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជនតាមគ្រួសារ តាម​ខ្នង​ផ្ទះ​នីមួយៗ៕












Post Bottom Ad

Ads Sidebar

Pages