ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងជាង ៣០០ទូក ក្នុងនោះ រាជធានីភ្នំពេញជាង៤០ទូក កីឡាករកីឡាការិនីចំណុះទូកជិត ២ម៉ឺននាក់ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, November 23, 2023

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងជាង ៣០០ទូក ក្នុងនោះ រាជធានីភ្នំពេញជាង៤០ទូក កីឡាករកីឡាការិនីចំណុះទូកជិត ២ម៉ឺននាក់

(ភ្នំពេញ) ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូក ង ចូលរួមប្រណាំងប្រមាណជាងន៣០០ទូក ក្នុងនោះរាជធានីភ្នំពេញមានប្រមាណជាង៤០ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង៣០ប្រទីប។ នេះបើតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឱ្យដឹងក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក នាព្រឹកថ្ងៃទី២២ វិច្ឆិកា២០២៣នៅសាលារាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោក ឃួង ស្រេងស្នើឱ្យកម្លាំងពាក់ព័ន្ធ និងអាជ្ញាធរមានសត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកលេងពិធីបុណ្យនេះ ដោយចាប់ផ្តើមធ្វើការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះចាប់ពីយប់នេះតទៅ ជាមួយនិងការដាក់វេនប្រចាំបញ្ជាអោយបានច្បាស់លាស់។

លោកអភិបាល ក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ ចោរឆក់ប្លន់ ឱ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបាបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។ ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់បំផុតចំពោះទីតាំងណាកកស្ទះខ្លាំងត្រូវតែម្រួលឬបង្វែរមនុស្សចេញ ជៀសវាងកុំឱ្យមានបញ្ហាមិនល្អកើតឡើង។

ក្នុងនោះ លោក បានបញ្ជាឱ្យត្រៀមកម្លាំងបោសសំអាតជាង ៣០០នាក់ដោយចាប់ពីម៉ោង១១យប់ដល់៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ។ បើតាមគម្រោង ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូកត្ រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆាខណ្ឌជ្រោយចង្វាមួយទីតាំងទៀត៕













Post Bottom Ad

Ads Sidebar

Pages