ករណីបាញ់បោះជាង ២០០គ្រាប់ នៅភ្នំគិរីរម្យ មានមនុស្ស៤នាក់ហើយ បានចូលខ្លួនសារភាព - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, November 15, 2023

ករណីបាញ់បោះជាង ២០០គ្រាប់ នៅភ្នំគិរីរម្យ មានមនុស្ស៤នាក់ហើយ បានចូលខ្លួនសារភាព

(កំពង់ស្ពឺ) ៖ ករណីបាញ់បោះសេរីជាង ២០០គ្រាប់ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងទេសចរណ៍ជាតិ អន្តរជាតិ នៅលើភ្នំគីរីរម្យ កាលពីពេលថ្មីៗនេះ មានមនុស្សពាក់ព័ន្ធចំនួន ៤នាក់ហើយ បានចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមប្រភពមិនបញ្ចេញឈ្មោះ និងដែលអាចជឿទុកចិត្តបាន បានបញ្ជាក់ថា មនុស្សពាក់ព័ន្ធទាំង ៤នាក់ នោះបានចូលសារភាពកាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហើយរហូតមកទល់ថ្ងៃនេះសមត្ថកិច្ចជំនាញកំពុងបន្តសាកសួរព័ត៌មានលម្អិតលើករណីបាញ់បោះ ប៉ុន្តែនៅមិនទាន់មានជនពាក់ព័ន្ធណាម្នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ។

សូមបញ្ជាក់ថា ក្រុមជនពាក់ព័ន្ធនឹងការបាញ់បោះដែលចូលខ្លួនសារភាពមិនត្រូវបានបញ្ជាក់អត្តសញ្ញាណនោះទេ ដោយប្រភពបញ្ជាក់ថា រង់ចាំការចូលខ្លួនពីក្រុមខ្មាន់កាំភ្លើងទាំងអស់នោះសិន។ ម្យ៉ាងវិញទៀត មានមនុស្សមួយចំនួនដែលស្ថិតនៅក្នុងក្រុមនេះក៏ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបញ្ជាឱ្យចូលខ្លួនផងដែរ៕










Post Bottom Ad

Ads Sidebar

Pages