(ក្រចេះ) ៖ បន្ទាប់ពីមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងសិល្បៈល្ខោន ក្នុងពិធីបុណ្យកឋិនទាន នៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យចំពោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរូបនេះ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ ។
ទន្ទឹមនេះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានសូមអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋ នគរបាលខេត្ត រូបនេះផងដែរ ។
ស្នងការដ្ឋាននគរបាលាខេត្តក្រចេះ ទទួលកិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមព័ត៌មាន ៕