ជនបរទេស ២នាក់ ត្រូវបានចាប់ខ្លួន ក្រោយប្លន់ជនជាតិប៉ាគីស្ថានយកទ្រព្យសម្បត្តិ នៅខេត្តកំពត - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, November 21, 2023

ជនបរទេស ២នាក់ ត្រូវបានចាប់ខ្លួន ក្រោយប្លន់ជនជាតិប៉ាគីស្ថានយកទ្រព្យសម្បត្តិ នៅខេត្តកំពត

(កំពត) ៖ កម្លាំងនគរបាលចំណុះ នៃស្នងការដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកែប បានតាមឃាត់ខ្លួនជនបរទេស 0២ នាក់ ពាក់ព័ន្ធករណីប្លន់ ដែលប្រព្រឹត្តឡើងក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ។

លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា មានជនបរទេស ៣នាក់ បានប្លន់យកទូរសព្ទដៃ និងលុយពីជនបរទេសដូចគ្នា ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ ជនរងគ្រោះឈ្មោះ ចាវដារី ហ្វាហាដ (CHAUDHARY FAHAD) ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ CX4194982។

មុនកើតហេតុ ជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡែនឌើ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-9132 តែម្នាក់ឯងតាមផ្លូវជាតិលេខ៣៣ ហើយក៏ចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ។ ខណៈពេលបម្រុងបន្តដំណើរទៅខេត្តកែប ស្រាប់តែមានជនសង្ស័យ ០៣ នាក់ ជិះរថយន្តម៉ាក HAWTAI A25 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BF-5495 មកឈប់ពាំងពីមុខ រួចហៅជនរងគ្រោះឱ្យចុះ ។ ពេលនោះជនសង្ស័យម្នាក់ បានលើកដៃចង់ដាល់ និងគំរាមរកសម្លាប់ ហើយនាំគ្នាលូកយកទូរសព្ទដៃម៉ាក iPhone 14 ០១ គ្រឿង ទូរសព្ទដៃម៉ាក Samsung Galaxy ០១ គ្រឿង និងលុយ ១៥០០ ដុល្លារ ពីជនរងគ្រោះ រួចឡើងជិះរថយន្តគេចសំដៅចូលទីរួមខេត្តកំពតយ៉ាងប្រញាប់ប្រញាល់បំផុត ។

លោក សូ ប៊ុនធឿន បានបន្តថា ក្នុងចំណោមជនសង្ស័យទាំងនោះ ជនរងគ្រោះធ្លាប់ស្គាល់ម្នាក់ឈ្មោះ អាបបាស អាមយ៉ាដ (ABBAS AMJAD) ភេទប្រុស ស្នាក់នៅខេត្តកែប ។ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកទឹកឈូ និងកម្លាំងផែនការងារអន្តោប្រវេសន៍ រួមទាំងសមត្ថកិច្ចផែនការងារព្រហ្មទណ្ឌខេត្តកំពត សហការជាមួយនគរបាល នៃស្នងការដ្ឋានខេត្ត បានតាមដានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់ នៅម៉ោង ១០ ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ពេលពួកគេកំពុងស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ។

ជនសង្ស័យទាំង ០២ នាក់ រួមមាន ឈ្មោះ អាបបាស អាមយ៉ាដ (ABBAS AMJAD) ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិប៉ាគីស្ថាន កាន់លិខិតឆ្លងដែនលេខ BK1015215 និងឈ្មោះ តាល់វីនឌើ ស៊ីញ (TALWINDER SINGH) ភេទប្រុស អាយុ ៣៤ ឆ្មាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ V8502343 ។


សម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន រថយន្ត ០១ គ្រឿង ម៉ាក HAWTAI A25 ពាក់ផ្លាកលេខ ភ្នំពេញ 2BF-5495 ទូរសព្ទម៉ាក iPhone 14 ០១ គ្រឿង និងទូរសព្ទម៉ាក Samsung Galaxy ០១ គ្រឿង ៕













Post Bottom Ad

Ads Sidebar

Pages