នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា និងនាំយកអំណោយផ្ដល់ជូន លោក ទ្រី ផាន្នី ដែលមានជម្ងឺដុះសាច់ច្រមុះដំណាក់កាលធ្ងន់ធ្ងរ ស្ថិតនៅភូមិដើមពោធិ៍ ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ ក្នុងនោះដែរអំណោយសរុបរួមមាន :
- អង្ករ ២៥គីឡូ
- ទឹកស៊ីអ៉ីវ ២យួ
- ទឹកត្រី ២យួ
- ត្រីខ ២យួ
- ស្ករស ២គីឡូ
- អំបិល ២គីឡូ
- ប៊ីចេង ២គីឡូ
- មី ២កេះ
- ទឹកសុទ្ធ ២កេះ
- ចំណាយផ្សេងៗ ៧៨០,០០០រៀល
សរុបជាថវិការ ១,០៣២,០០០រៀល