នាយទាហានកងរថក្រោះម្នាក់គាំងបេះដូងស្លាប់បន្ទាប់ពីដីរបស់គាត់ត្រូវធ្លាក់លើដៃអ្នកផ្សេងកាន់កាប់ដោយមិនដឹងខ្លួន ហើយបន្ទុកគ្រួសារគ្រប់យ៉ាងត្រូវធ្លាក់មកលើប្រពន្ធ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, June 30, 2023

នាយទាហានកងរថក្រោះម្នាក់គាំងបេះដូងស្លាប់បន្ទាប់ពីដីរបស់គាត់ត្រូវធ្លាក់លើដៃអ្នកផ្សេងកាន់កាប់ដោយមិនដឹងខ្លួន ហើយបន្ទុកគ្រួសារគ្រប់យ៉ាងត្រូវធ្លាក់មកលើប្រពន្ធ

ខេត្តព្រះសុីហនុ៖លោកស្រី ង៉ូវ ភឿន ដែលត្រូវជាប្រពន្ធលោក លឹម សំអឿន នាយសេនាធិការរងទាហានកងរថក្រោះអង្គភាព អា សេ អូ (ACO) ខេត្តកំពង់ស្ពឺ ដែលបានគាំងបេះដូងស្លាប់ដោយសារការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងបន្ទាប់ពីដឹងថា ដីរបស់គាត់ដែលមានទំហំ៤ហិកតា៥០អានៅបណ្ដោយផ្លូវជាតិលេខ៤ស្ថិតក្នុង ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវធ្លាក់លើដៃអ្នកដទៃកាន់កាប់ដោយពុំដឹងខ្លួន ពេលនេះកំពុងទទឹងរងចាំយុត្តិធម៌ទាំងអន្ទះអន្ទែង ខណៈលោកស្រី ង៉ូវ ភឿន បានបន្តសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។


លោកស្រី ង៉ូវ ភឿន បានផ្តល់បទសម្ភាស៍ជាមួយអង្គភាពសារព័ត៌មានយើង កាលពីពេលថ្មីៗនេះថា វិវាទដីធ្លីទំហំ៤ហិកតាកន្លះ ជាមួយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ នៅមិនទាន់បញ្ចប់នៅឡើយទេ បើទោះបីជាខាងក្រសួងរៀបចំដែនដី បានធ្វើលិខិតជម្រាបមក លោកអភិបាលខេត្តព្រះសីហនុ រួចហើយក៏ដោយ ។

យោងតាមលិខិតមួយច្បាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ជម្រាបមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកម្មវត្ថុ «ករណីឈ្មោះ ង៉ូវ ភឿន គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទដីធ្លី ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ» ។

ក្រសួងរៀបចំដែនដី បានជម្រាបជូនអភិបាលខេត្តព្រះសីហនុ ថា ក្រសួងបានពិនិត្យសំណើសុំអន្តរាគមន៍របស់ឈ្មោះ ង៉ូវ ភឿន ដែលបានគោរពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទដីធ្លីជាមួយអ្នកឧកញ៉ា ស៊ី គង់ទ្រីវ និង លោក លី ឆូកឆៃ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលករណីនេះ ក្រសួងធ្លាប់បានបញ្ជូនតាមលិខិតលេខ៣៤៧៨ដសដ/អសដភ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ជូនរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យដោះស្រាយជាសមត្ថកិច្ច ។ ដូច្នេះ សូម លោកអភិបាលខេត្តព្រះសីហនុ ចាត់ចែងផ្តល់របាយការណ៍ជូនក្រសួងអំពីវឌ្ឍនភាពនៃការដោះស្រាយកន្លងមក ដើម្បីក្រសួងមានមូលដ្ឋានឆ្លើយតបទៅម្ចាស់សំណើ ។







Post Bottom Ad

Ads Sidebar

Pages