សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានយកអំណោយសប្បុរសធម៌ទៅចែកជូនបងប្អូនអ្នកសារព័ត៌មានម្នាក់ នៅខេត្តព្រៃវែង ដែលកំពុងមានជំងឺរ៉ាំរ៉ៃ ដេកឈឺនៅនឹងកន្ទេល - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, June 12, 2023

សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានយកអំណោយសប្បុរសធម៌ទៅចែកជូនបងប្អូនអ្នកសារព័ត៌មានម្នាក់ នៅខេត្តព្រៃវែង ដែលកំពុងមានជំងឺរ៉ាំរ៉ៃ ដេកឈឺនៅនឹងកន្ទេល

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ដោយមើលឃើញពីទុក្ខលំបាករបស់ អ្នកសារព័ត៌មានម្នាក់ ដែលមានជំងឺឈឺប្រចាំកាយ ឈឺដេកនៅនឹងកន្ទេល ធ្វើការងារអ្វីមិនកើក នោះ , ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និង ជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចាត់ឲ្យលោក មីន ចាន់ធី ប្រធានសមាគន ដឹកនាំក្រុមការងារ នាំយកអំណោយ និងគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ទៅចែកជូនលោក ភី ប៊ុនណា អាយុ៤៥ឆ្នាំ មានទីលំនៅ នៅភូមិរលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


លោក ភី ប៊ុនណា គឺជាអ្នកសារព័ត៌មានមួយរូប ក្នុងអង្គភាពសារព័ត៌មាន NBC TV ដែលកន្លងមកលោកតែងតែ ចុះយកព័ត៌មាន បម្រើរាជរដ្ឋាភិបាល និងជួយប្រជាពលរដ្ឋជាច្រើននៅក្នុងសង្គម ប៉ុន្តែទើបតែមួយរយៈពេលចុងក្រោយនេះ លោក បានបែកបាក់ក្រុមគ្រួសារ និងមានជម្ងឺ ទឹកនោមផ្អែម ក្រពះពោះវៀន រ៉ាំរៃទ្រុឌទ្រោម ដេកនឹងកន្ទេល លំបាកវេទនាដូចសព្វថ្ងៃនេះ។

អំណោយដែលក្រុមការងាររបស់សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព នាំយកទៅជូនរួមមាន ៖

.អង្ករចំនួន ៥០គីឡូក្រាម
.មី១កេះ
.ត្រីខ ១យួ
.ទឹកត្រី ១យួនិងថវិការ៣០ម៉ឺនរៀល

ឆ្លៀតក្នុងឱកាសនោះ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែន និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគម និង សូមជូពរឲ្យលោក ភី ប៊ុនណា បានឆាប់ជាសះស្បើយ ដើម្បីចូលរួមវិស័យព័ត៌មានឡើងវិញ ៕



Post Bottom Ad

Ads Sidebar

Pages