នៅទីបំផុតភាពលោភលន់របស់លោក ម៉ប់ សុធារិតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារត្រូវបានភាគីម្ចាស់ដីបកមុខពន្លាតស្បែកក្រោយពីមន្ត្រីជំនាញសូរិយោដីខេត្តព្រះវិហារចុះចុច(GPS) - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, May 11, 2023

នៅទីបំផុតភាពលោភលន់របស់លោក ម៉ប់ សុធារិតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារត្រូវបានភាគីម្ចាស់ដីបកមុខពន្លាតស្បែកក្រោយពីមន្ត្រីជំនាញសូរិយោដីខេត្តព្រះវិហារចុះចុច(GPS)

ខេត្តព្រះវិហារ៖រឿងរ៉ាវទំនាសដីធ្លីដ៏ចំរូងចម្រះមួយដែលកើតមានឡើងរវាងប្រជាពលរដ្ឋចំនួនមួយគ្រួសារ គឺលោកយឹម សារីម និងប្រពន្ធឈ្មោះ លិញ យៀត រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងនឹង ខេត្តព្រះវិហារជាមួយនឹងលោក ម៉ប់ សុធារិត មានតួរនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនខេត្តព្រះវិហារ មួយកន្លែងដែលមានទីតាំងស្ថិតនៅចំនុច ភូមិស្វាយប៉ាត ឃុំរំដោះស្រុករវៀង ខេត្តព្រះវិហារ នោះនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ហើយ។ក្រោយពីអាជ្ញាធរមូលដ្ឋានរួមនិងមន្ត្រីជំនាញ នៃមន្ទីរសូរិយោដីខេត្តព្រះវិហារ ក៏ដូចជាមន្ត្រីជំនាញភូមិបាលស្រុករវៀងផងនោះ ចុះទៅដល់គោលដៅចុច(GPS)ទៅតាមលក្ខណះបច្ចេកទេសនិងកំណត់ព្រំដីដែលមានទំនាស់ខាងលើទៅតាមប្លង់ឬក៏បណ្ណកម្មសិទ្ធិស្របច្បាប់។

គួបញ្ជាក់ផងដែរថា ក្រោយពីមន្ត្រីជំនាញសូរិយោដី ខេត្តព្រះវិហារចុះចុច(GPS)ជាលទ្ធផលរកឃើញភាពមិនប្រក្រតីដូចអ្វីខាងភាគីប្រជាពលរដ្ឋគឺលោកយឹម សារីម និងអ្នកស្រី លិញ យៀត ដែលត្រូវជាប្រពន្ធ ដែលពួកគាត់ទាំងនេះបានលើកឡើងប្រាប់មកក្រុមអ្នកសាព័ត៌មានកាលពីកន្លងមកពិតប្រាកដមែន ដោយក្នុងនោះគឺខាងភាគីលោក ម៉ប់ សុធារិតប្រធានមន្ធីរអភិវឌ្ឍន៍ខេត្តព្រះវិហារបានបោះបង្គោលថ្ម រំលោភចូលដីខាងភាគីប្រជាពលរដ្ឋចំនួនរហូតដល់ទៅ៣.៥ ម៉ែត្រ ឯណោះ។

យ៉ាងណាក៏ដោយក្រោយរកឃើញភាពមិនប្រក្រតី្តនេះហើយ លោកម៉ប់ សុធារិត ដែលជាគូរវិវាទ ក៏បានលើកហេតុផលថារឿងរ៉ាវឬកំហុសទាំងនេះមិនមែនលោកជាអ្នកបង្កើតនោះទេដោយលោកថា គឺខាងមន្ត្រីជំនាញដែលជាអ្នកចេញ ឬធ្វើប្លង់រួមនឹងម្ចាស់ដីនោះទេដែលជាអ្នកខុសលោកបន្តទៀតថា ពីព្រោះអីកាលដែលមន្ត្រីជំនាញចុះធ្វើប្លង់បណ្ណកម្មសិទ្ធិគឺខាងមន្ត្រីជំនាញមិនបានប្រាប់លោកឲ្យបានដឹងផង មួយវិញទៀតលោកថាដូចជាម្ចាស់ដីដែលជាភាគីទំនាស់នេះទៀតសោធន៍ នៅពេលដែលបោះបង្គោលកំណត់ព្រំដីក៏មិនបានប្រាប់ ឬក៏ជូនដំណឹងឲ្យទៅលោកបានដឹងមុនផងដែរ។

តែយ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក ម៉ប់ សុធារិត នេះប្រៀបដូចបាចអង្កាមបញ្ច្រាសខ្យល់យ៉ាងដូច្នេះឯងពីព្រោះ បើលោក យឹម សារីម ម្ចាស់ដីដែលមានប្លង់កម្មសិទ្ធិថា ក្រោយពីលោកម៉ប់ សុធារិត បានបោះបង្គោលចូលទៅក្នុងដីរបស់លោកហើយ លោកក៏បានប្រាប់ទៅលោក ម៉ប់ សុធារិត ថាលោកបោះបង្គោលចូលមកលើដីខ្លួនហើយ តែការប្រាប់របស់លោក យឹម សារីម ទៅលោក ម៉ប់ សុធារិត នេះ លោកម៉ប់ សុធារិត មិនស្តាប់ថែមទាំងដកបង្គោលព្រំដីរបស់គាត់ចេញក្នុងចេតនាបំបិទ ភស្តុតាងកំណត់ព្រំដីដែលមានពីមុនមកចេញទៀតផង។

តែយ៉ាងណាក៏ដោយ ភាពលោភលន់របស់លោក ម៉ប់ សុធារិត ដែលមានតួរនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហាររូបនេះ ត្រូវបានលាតត្រដាង បញ្ជាក់ដល់មហាជនក្រោយមន្ត្ត្រីជំនាញសូរិយោដីចុះចុចGPS បញ្ជាក់ពីភាពសុក្រឹត្រយុត្តិធម៌ ដែលកត្តានេះបានធ្វើអោយលោក ម៉ប់ សុធារិត ខ្មាសគេស្ទើរមួយនគរ ជាងដើរស្រាតទៅទៀត ដែលនេះជាទង្វើរ 
ដ៏ស្មោគគ្រោកលោភលន់កេងប្រវ័ញ្ច ពីសំណាកមន្ត្រីរូបនេះ បំពានមកលើប្រជាពលរដ្ឋស្លូតត្រង់។

ជាចុងក្រោយប្រជាពលរដ្ឋគឺលោក យឹម សារីម និងអ្នកស្រីលិញ យៀត ដែលជាភរិយា ក៏សូមគោរពថ្លែងអំណគុណដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារជាពិសេសលោក សំ សារឿន ប្រធានមន្ទីរសូរិយោដីខេត្តព្រះវិហារ ដែលបានចាត់អោយមន្ត្រីជំនាញរបស់លោកចុះចុចGPS ដើម្បីស្វែងរកយុត្តិធម៏ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់នេះ។ ដោយ អុីម សាម៉េត






Post Bottom Ad

Ads Sidebar

Pages