កីឡាករប្រដាល់ ប្រេស៊ីល THIAGO TEIXEIRA MACHA DO និងភរិយា ទទួលបានសញ្ជាតិខ្មែរ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Wednesday, April 12, 2023

កីឡាករប្រដាល់ ប្រេស៊ីល THIAGO TEIXEIRA MACHA DO និងភរិយា ទទួលបានសញ្ជាតិខ្មែរ

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់​កីឡាករប្រដាល់ ​ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។

ព្រះរាជក្រឹត្យ ដែលបានផ្សព្វផ្សាយ នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ ​បង្ហាញថា «ផ្តល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​ជាចង្កោមគ្រួសារ ដល់គ្រួសារលោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ ដែលមានសមាជិក៖ ១-លោក ធីអាហ្គូ តេយសឺរ៉ ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៨៨ នៅរដ្ឋ Sao Pauko សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ជាប្តី)។ ២-លោកស្រី រ៉ូម៉ា ម៉ារៀ រ៉ហ្សានស្កា ស្តេហ្វហ្វែន (ROMA MARIA ROZANSKA-STEFFEN) ជនជាតិប៉ូឡូញ សញ្ជាតិអាមេរិក កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៣ នៅសាធារណរដ្ឋប៉ូឡូញ (ជាប្រពន្ធ)។

សូមរម្លឹកថា ការទទួលសញ្ជាតិខ្មែររបស់​កីឡាករប្រដាល់ ប្រេស៊ីល ធីអាហ្គូ និងភរិយានេះ បានកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានប្រកាស​ថា សម្តេច​ នឹងទូលស្នើព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ ប្រេស៊ីល រូបនេះ​ ក្រោយពីកីឡាកររូបនេះ បានផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ​ ហើយត្រូវបានថៃ ដកហូតខ្មែរក្រវ៉ាត់ និងហាម​មិន​ឱ្យ​ឡើងវ៉ៃ​ក្នុងប្រទេសថៃទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់​លុយដល់កីឡាករប្រេស៊ីល ធីអាហ្គូ ២ម៉ឺនដុល្លារ ហើយ​ក្រោយមក រដ្ឋមន្ត្រី និងឧកញ៉ាជាច្រើន បានផ្តល់​លុយរាប់ពាន់ដុល្លារ​ ដល់កីឡាកររូបនេះ​ផងដែរ៕




Post Bottom Ad

Ads Sidebar

Pages