ខេត្តពោធិ៍សាត់៖យោងតាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្បែរសំណង់លិចទឹកតាមបណ្ដោយជួរភ្នំវែង ក្នុងភូមិសាស្ត្រ ភូមិស្ទឹងថ្មី ចំណុចទួលគ្រោះ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់នាពេលថ្មីៗនេះ បានរៀបរាប់ឲ្យដឹងថា ដីព្រៃដែលស្ថិតនៅតាមបណ្ដោយជើងភ្នំវែងជាច្រើនហិតានាពេលបច្ចុប្បន្ននេះ កំពុងត្រូវទទួលរងនៅការកាប់បំផ្លិចបំផ្លាញដើម្បីវាទី រុករានទន្ទ្រានយកដីពីសំណាក់អាជ្ញាធរខិលខូចមួយចំនួនតូច ធ្វើព្រងើយដោយពុំបានខ្លាចច្បាប់ទម្លាប់ និង គិតដល់ តួនាទីរបស់ខ្លួនក្នុងនាមជាអាជ្ញាធរមូលដ្ឋាននោះសោះឡើយ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា អ្នកដែលទៅរុករានទន្ទ្រានកាប់បំផ្លិចបំផ្លាញដីព្រៃជាប់ជើងភ្នំវែងចំណុចសំណង់លិចទឹកដែលស្ថិតនៅក្នុងភូមិឃុំខាងលើនោះ គឺគ្មានពលរដ្ឋតូចតាចណាម្នាក់ហ៊ានទៅប៉ះពាល់នោះឡើយគឺមានតែបុគ្គលដែលមានតួនាទីគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះដែលហ៊ានទៅទន្ទ្រានយកដីព្រៃភ្នំខាងលើនេះ ចំណែកឯពលរដ្ឋតូចតាចគ្រាន់តែកាប់ដើមឈើមួយដើមយកមកធ្វើទ្រុងមាន់ទ្រង់ទាក៏ត្រូវជាប់ទោសទណ្ឌទៅតាមផ្លូវច្បាប់ដែរពីព្រោះដីទាំងនោះគឺជាសម្បត្តិរបស់ជាតិ។លោក វង្ស អេង អភិបាលស្រុកវាលវែងក្រោយពីទទួលព័ត៌មានពីអ្នកយកព័ត៌មានរួចមកហើយនោះ លោកក៏បានចេញនូវបទបញ្ជាឲ្យមន្ត្រីបរិស្ថានចុះទៅពិនិត្យនិងស្រាវជ្រាវបន្ថែមថា តើការរំលោភបំពានដីព្រៃចំណុចខាងលើនេះមានពិតប្រាកដមែនដែរឬទេ។ចំណែកឯលោក រីភារម្យ នាយកគ្រប់គ្រងតំបន់ជួរភ្នំក្រវាញកណ្ដាលផ្នែកមន្ត្រីបរិស្ថានភ្នំសំកុកបានឲ្យអ្នកយកព័ត៌មានយើងដឹងថាលោកកំពុងចុះទៅពិនិត្យទីតាំង។ដីព្រៃតាមជួរភ្នំវែងចំណុចដែលគេកំពុងតែកាប់ទន្ទ្រានយកនោះហើយ ថាតើ ដីនោះស្ថិតក្នុងតំបន់អធិរក្ស ឬ ក៏តំបន់ដែនបាតអាងឲ្យច្បាស់លាស់សិនទើបលោកនឹងចាត់វិធានការតាមរុករកអញតិជនណាដែលហ៊ានទៅបំពានបំពានសម្បត្តិរបស់រដ្ឋយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យទាល់តែបាន៕